បទ “ភរិយាគំរូបងអើយ” និពន្ធដោយលោក ខេមរៈ ភារុណ គ្រាន់តែចេញភ្លាម មានការពេញចិត្តយ៉ាងខ្លាំង ពីថ្នាក់ដឹកនាំកំពូល
លោកខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតលោក ខេមរៈ សិរីមន្ត ដែលជាកំពូលតារាចំរៀងក្នុងប្រទេសកម្ពុជា លោកខេមរៈ ភារុណថ្មីៗនេះ លោកបាននិពន្ធបទចំរៀងមួយបទជូនទៅថ្នាក់ដឹកនាំ គឺសម្ដេចតេជោ ហ៊ុន សែន ដែលមានចំណងជើងថា (ភរិយាគំរូបងអើយ) គ្រាន់តែលេចចេញបទនេះភ្លាមធ្វើឱ្យមានការគាំទ្រយ៉ាងខ្លាំងពី សម្ដេចតេជោ និងទស្សនិជន ដែលទទួលស្គាល់ថាពីរោះ និងមានអត្ថន័យល្អ បទនេះទៀតសោត មានការពេញចិត្តពីថ្នាក់ដឹកនាំកំពូលយ៉ាងខ្លាំងចំពោះបទនេះ។
បើយោងតាម Facebook ផេក របស់លោក ខេមរៈ ភារុណ បានសរសេរសារបង្ហោះថា ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលបាននិពន្ធបទភ្លេង និងទំនុកច្រៀងជូនសម្ដេចទាំងពីរ ហើយទទួលបានការពេញចិត្តពីសម្ដេចទាំងពីរ។ ក្នុងនោះផងដែរ លោកក៍បានជូនពរសម្ដេចទាំងពីរមានសុខភាពល្អព្រះជន្មយឺនយូរ ដើម្បីជាម្លប់ដល់កូនចៅ និងប្រទេសជាតិទាំងមូល។
សូមបញ្ជាក់ថា លោកខេមរៈ ភារុណ បច្ចុប្បន្ននេះ មិនត្រឹមមានតួនាទី ជាអ្នកតែងទំនុកច្រៀងជូន លោកខេមរៈសិរីមន្ត និងតារាប្រុស ស្រីជាច្រើនរូបនោះទេ ឥឡូវនេះលោកក៍បានឋានៈតួនាទីខ្ពស់គួរសម ក្នុងជួរកងទ័ពផងដែរ។ អ្វីដែលពិសេសនោះ នាថ្ងៃអនាគតលោក ចង់អភិវឌ្ឍខ្លួនក្លាយជា អភិបាលខេត្តមួយរូបផងដែរ៕
សរសេរអត្ថបទ ផែន រ៉ាញ់