ប្រមុខយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំងបានបន្ថយទោសរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលជាប់ពន្ធនាគារពី៤ឆ្នាំ មក ២ឆ្នាំវិញ
បរទេស៖ ប្រមុខយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នៅថ្ងៃទី៦ ខែធ្នូ បានបន្ថយទោសរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលជាប់ពន្ធនាគារពី៤ឆ្នាំ មក ២ឆ្នាំវិញ។ ចំណែក លោក Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ា ដែលត្រូវបានទម្លាក់ចេញពីតំណែង ក៏ត្រូវបានកាត់បន្ថយឱ្យមកជាប់ពន្ធនាគាររយៈពេល ២ឆ្នាំផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា។
គួរបញ្ជាក់ផងដែរថា មុនការសម្រាលទោសនេះ អង្គការអន្តរជាតិ និងប្រទេសជាច្រើនបានរិះគន់លើរបបសឹកមីយ៉ាន់ម៉ា។ នាយករងតំបន់របស់អង្គការលើកលែងទោសសម្រាប់ Campaigns Ming Yu Hah បានលើកឡើងថាវាឧទាហរណ៍ចុងក្រោយ នៃការប្តេជ្ញារបស់របបសឹក ក្នុងការលុបបំបាត់បក្សប្រឆាំង និងបំផ្លាញសេរីភាពនៅក្នុងប្រទេស។ ទន្ទឹមនេះប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នកស្រី Michelle Bachelet បានចាត់ទុកសេចក្តីសម្រេចរបស់តុលាការ ជាបញ្ហានយោបាយនៅពីក្រោយ ខណៈរដ្ឋមន្រ្តីការបរទេសអង់គ្លេស ថា វានឹងបង្កឱ្យមានអស្ថិរភាពបន្ថែមនៅមីយ៉ាន់ម៉ា៕
ប្រភព military Affair