លោក​ ជឿន​ មុន្នី​រាក់​ និងលោក​ ផាន​ ចន្ថា​ ម្ចាស់គំរោងផ្ទះល្វែងសំណង់ល្អពិត​2 បានបរិច្ចាកថវិការផ្ទាល់ខ្លួន ជួលជុលផ្លូវមួយខ្សែរប្រវែង៥០០​ម៉ែត្រ ក្រាលថ្មមិច​ ជូនប្រជាពលរដ្ឋធ្វេីដំណេីរងាយស្រួលជាងមុន

 

(ភ្នំពេញ​)៖លោក​ ជឿន​ មុន្នី​រាក់​ ម្ចាស់គំរោងផ្ទះល្វែងសំណង់ល្អពិត​ បានចូលរួមជាមួយរាជរដ្ឋាភិបាលជាច្រេីនសកម្មភាពដោយការចូលរួមចែករំលែកនូវថវិការផ្ទាល់ខ្លួនរបស់លោកជួយប្រជាពលរដ្ឋជាច្រេីន​ក្នុងសម័យ​កាលកូវីដ១៩នេះ។

នៅព្រឹក​ថ្ងៃ​ទី០៧​ ខែធ្នូ​ ឆ្នាំ​២០២១​ នេះផងដែរលោកបានបង្ហោះក្នុងគណនីហ្វេសបុកលោកផ្ទាល់ដោយបានសរសេរថា៖​ ខ្ញុំបាទ និងបងប្រុស ផាន ចន្ថា បានជួសជុលផ្លូវមួយខ្សែប្រវែង500ម៉ែត្រនិង ក្រាលថ្មមិច ដែលស្ថិតនៅ ភូមិត្រពាំងរំចេង សង្កាត់ ចោមចៅ១ ខណ្ឌ័ពោធិ៍សែនជ័យ ក្រុងភ្នំពេញ ដោយចំណាយថវិការផ្ទាល់ខ្លួន។ 

សូមបញ្ជាក់ជូនផងដែរថា​ផ្លូវ​មួយខ្សែរនេះដោយមានការសំណូមពរពីប្រជាពលរដ្ឋជាច្រេីនខូចដោយសាររដូវវស្សា​ មានគ្រលុកច្រេីនពិបាកក្នុងការធ្វេីដំណេីរ​ ប្រកបរបរ​អាជីវកម្ម​ និងទៅធ្វេីការរបស់បងប្អូនប្រជាពលរដ្ឋ​ ទេីបលោកសម្រេចចិត្តចំណាយថវិការផ្ទាល់ខ្លួនរបស់លោកជួសជុលតែម្តង​ ដោយសុំការអនុញ្ញាតពីអជ្ញាធរផងដែរ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open