ទីបំផុត! អាគារដែលខ្ពស់ជាងគេនៅអាស៊ាន បានបញ្ចប់ការសាងសង់!
បរទេស៖ អាគារដែលខ្ពស់ជាងគេនៅអាស៊ានឈ្មោះថា Merdeka 118 Megatall ដែលមានកម្ពស់ 678.9 ម៉ែត្រ។
Merdeka 118 ឥឡូវនេះបានបញ្ចប់ប្រវែងពេញលេញនៃកំពូលស្រួចរបស់វាហើយឈានដល់កម្ពស់ផ្លូវការ 678.9 ម៉ែត្រ! ការបញ្ចប់កម្ពស់របស់វាធ្វើអោយអាគារយប៉មយក្សនេះមានកម្ពស់ខ្ពស់បំផុតទី 2 ក្នុងពិភពលោកបន្ទាប់ពី Burj Khalifa ។
គួរបញ្ជាក់ផងដែរថា ការរចនានៃអាគារប៉ម Merdeka 118 គឺផ្អែកលើរូបភាពរបស់ Tunku Abdul Rahman (នាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេសម៉ាឡេស៊ី) លើកដៃឡើងខណៈពេលកំពុងស្រែកថា “Merdeka!” (ឯករាជ្យ!) នៅថ្ងៃទី 31 ខែសីហា ឆ្នាំ 1957 ដែលជាពេលវេលាដ៏សំខាន់សម្រាប់ប្រជាជនម៉ាឡេស៊ីទាំងអស់។ កំពូលស្រួចដែលនៅលើអគារគឺមានន័យថាមើលទៅដូចដៃរបស់ Tunku Abdul Rahman អំឡុងពេលសូត្រធម៌៕
ប្រភព: Skyrun