ត្រីមាសទី៣ឆ្នំា២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលជាង៨៧.៥២៣លានរៀល
ព្រះសីហនុ ៖ ក្នុងត្រីមាសទី៣ឆ្នំា២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន៨៧.៥២៣.៥៨១.០០០រៀល កើនឡើងជាងក្នុងត្រីមាសទី៣ ឆ្នំា២០២០ ចំនួន៧.១៧៦.៦៤៦.០០០រៀល ស្មើនឹង៨,៩៣% និងចំណេញចំនួន ១៨.៣១៩.៦២២.០០០រៀល កើនឡើងចំនួន១១.៧៤៥.០៦៥.០០០រៀល ស្មើនឹង១៧៨,៦៤%។ នេះបើយោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២៥៤.៦៧២.២៤៨.០០០ រៀល កើនឡើងចំនួន២៦.៩៩១.៩១៥.០០០ រៀល ស្មើនឹង១១,៨៦% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ និងចំណេញបាន ៦៩.២០០.៧៩៧.០០០រៀល កើនឡើងចំនួន ៥៣.៤៦៥.៧២១.០០០ រៀល ស្មើនឹង ៣៣៩,៧៩% បើធៀបនឹងរយៈពេល ៩ខែឆ្នាំ ២០២០។
សរុបទ្រព្យសកម្ម របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៩៣.៥២០.៣៨០.០០០រៀល កើនឡើងចំនួន៣.៦៧៧.៦៧៩.០០០រៀល ស្មើនឹង ០,២៦% និងមូលធនសរុប មានចំនួន ៧៥៩.៣៨៧.៥៦៦.០០០រៀល កើនឡើងចំនួន ៥៧.០២៦.១៤៨.០០០រៀល ស្មើនឹង៨,១២%៕