កាន់តែកក្រើកហើយ ! បទ “វីរនារី” របស់ ទេព បូព្រឹក្ស បានអង្រួនបេះដូង ភរិយាអភិបាលខេត្តសៀមរាប ដល់ថ្នាក់ ដាច់ចិត្ត និយាយត្រង់ៗថា
កាលពីយប់វេលាម៉ោង 7 នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ វីដេអូចម្រៀង បទ “វីរនារី Top of the lady” របស់តារាចម្រៀង ទេព បូព្រឹក្ស ដែលចំណាយអស់ថវិកាអស់ 600លានរៀល ជាមួយក្រុមការងារសរុប ១២៦នាក់ បានចេញផ្លូវការហើយ។
បទចម្រៀងមួយនេះ ពិតជាឡូយខ្លាំងណាស់ ដែលពោរពេញទៅដោយអត្ថន័យ និងអោយតម្លៃទៅលើស្រ្តី ព្រមទំាងបង្ហាញពីវប្បធម៌ ដ៏អស្ចារ្យ របស់ខ្មែរយើង ធ្វើឲ្យគ្រប់គ្នាមើលរួច សរសើរមិនដាច់ពីមាត់ ហើយក៏មានអ្នកខ្លះទៀត មើលឡើងព្រឺសម្បុរតែម្តង។
គិតត្រឹមព្រឹក ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បទ “វីរនារី” បានអ្នកចូលទស្សនានៅលើ ហ្វេសប៊ុក របស់ ទេព បូព្រឹក្ស ជាង ២លាន ៣ សែន ដងបាត់ទៅហើយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។
គួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ បទនេះ ក៏បានអង្រួនបេះដូង ភរិយាអភិបាលខេត្តសៀមរាបផងដែរ ដល់ថ្នាក់ ដាច់ចិត្តនិយាយត្រង់ៗថា “បទចំរៀងមួយបទនេះ ពិតជាដុសខាត់ គំនិតក្មេងជំនាន់ក្រោយ និងគាស់រំលឹកនូវសម្បតិ្ត វប្បធម៌ អារ្យធម៌ សិល្បៈខ្មែរ អត្ថន័យក្នុងបទមួយនេះ បានបង្ហាញទៅកាន់ ពិភពលោកសារជាថ្មីម្តងទៀត ខ្ញុំសុំកោតសរសើរ ចំពោះការខិតខំនិពន្ធ និងការដឹកនាំសម្តែង របស់តួអង្គនិមួយៗ