ក្រោយពីអ្នកម្តាយទទួលមរណភាព អ្នកនាងយុគ ចិន្តា មានវិបត្តិផ្លូវចិត្ត ខ្លាចពេលយប់ និងរត់ទៅនៅព្រៃអស់ជាច្រើនខែ…(មានវីដេអូ)

ដូចដែលបានដឹងហើយថា មានការភ្ញាក់ផើ្អលពេញបណ្តាញសង្គមហ្វេសប៊ុកក្រោយពីអតីតពិធីករ អ្នកនាង ឌួង ហ្សូរីដា បានប្រកាសអំពីដំណឹងនៃការទទួលមរភាពរបស់ម្តាយបង្កើតអ្នកនាងយុគ ចិន្តា ដែលការប្រកាសនេះបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ឌួង ហ្សូរីដាបានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា សូមចូលរួមសោកស្តាយ និងពិបាកទទួលយកមែនទែនពេលស្តាប់ការរៀបរាប់ទាំងទឹកភ្នែកនិងសំលេងទ្រហោយំនៃការបាត់បង់អ្នកម្តាយរបស់បងស្រី យុគ ចិន្តា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា អ្នកស្រី ខឹ​ម ផ​ល្លី មាន​វ័យ​ក្បែរ​៧០​ឆ្នាំ និង​បាន​ចំណាយពេល​រស់នៅ​អា​មេ​រិ​ក​ជា​ច្រើន​ឆ្នាំ​មើល​ហាង និង​មុខរបរ​រកស៊ី​នៅ​ទីនោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកតាមរយៈកិច្ចសម្ភាសន៍ជាមួយ សិល្បករកម្ពុជា និង សង្គម របស់លោកអ៊ឹម ជីវ៉ា បានឲ្យដឹងថា ក្រោយពីម្តាយរបស់អ្នកនាង បានទទួលមរណភាពទៅ អ្នកនាងមានវិបត្តផ្លូវចិត្ត ដោយមិនអាចទទួលយកបានចំពោះការបាត់បង់ម្តាយលឿនពេក ដោយមានអារម្មណ៍ខ្លាចពេលយប់ ខ្លាចផ្ទះ រស់នៅ និងហូបបាយតែក្នុងឡាន ដោយមិនហ៊ានចុះ ដើរទៅណា ណាមួយចំវិបត្តិកូវីដ ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អ្នកនាងបានទៅរស់នៅឯស្ទឹងពពក ខេត្តកោះកុង តាមព្រៃ តាមភ្នំ ហើ តែព្យាយាមហ្វឹកហាត់ផ្លូវចិត្ត តាមរយៈការដើរ ការស្ដាប់ធម៌ ដើម្បីរំងាប់អារម្មណ៍ផងដែរ។ សូមទស្សនាវីដេអូ កិច្ចសម្ភាសន៍ ខាងក្រោ​ម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds