រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ ដំណឹងក្លែងក្លាយ បង្កផលប៉ះពាល់អវិជ្ជមាន លើនយោយបាយ សេដ្ឋកិច្ច សន្តិសុខ និង សណ្តាប់ធ្នាប់សង្គម

ភ្នំពេញ៖ ថ្លែងក្នុង ពិធិបើកវេទិកាតុមូលនិពន្ធនាយកអាស៊ីអឺរ៉ុបលើកទី១០ (ASEFERT10) នៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអះអាងថា ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត បង្កផលប៉ះពាល់អវិជ្ជមាន លើនយោយបាយ សេដ្ឋកិច្ច សន្តិសុខ និង សណ្តាប់ធ្នាប់សង្គម មិនអាចប្រកែកបាន។

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍​ថា «ដំណឹងក្លែង ក្លាយ គឺជាពាក្យដែលសំដៅលើការបង្ហាញនូវ ខ្លឹមសារព័ត៌មានមិនពិត ឬបំភ័ន្ត ធ្វើឱ្យយល់ច្រឡំ ក្នុងគោលបំណងបំផ្លាញកេរ្តិ៍ឈ្មោះ ឬដើម្បី ផលប្រយោជន៍ បុគ្គលណាម្នាក់ មានជាយូរយារណាស់មកហើយ»។

លោករដ្ឋមន្រ្តីព័ត៌មានបន្តថា ដំណឹងក្លែងក្លាយមាន ស្ទើតែរាល់ថ្ងៃក្នុងសម័យសង្គ្រាមត្រជាក់ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ក៏ប៉ុន្តែភាពជឿនលឿននៃបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយសង្គម បានផ្តល់លទ្ធភាពថ្មីមួយទៀត ធ្វើឱ្យការផ្សព្វផ្សាយដំណឹងក្លែងក្លាយ លឿនរហ័ស និងពេញនិយមដល់កម្រិតថ្មីមួយ ដែលមិនធ្លាប់មានពីមុនមក។

លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា «ផលប៉ះពាល់ អវិជ្ជមាន នៃដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត លើនយោយបាយ សេដ្ឋកិច្ច សន្តិសុខ និង សណ្តាប់ធ្នាប់សង្គម គឺមិនអាចប្រកែកបាន»។ ដំណឹងក្លែងក្លាយ បង្កឱ្យមានការ បែកបាក់សាមគ្គីភាព សន្តិសុខរបស់ប្រទេសចុះខ្សោយ ធ្វើឱ្យមានការមិនទុកចិត្តគ្នា ការបែងចែកវណ្ណៈ និងអំពើហឹង្សាក្នុងចំនោមប្រជាជន។លើសពីនេះ បានធ្វើ ឱ្យប៉ះពាល់ដល់ទំនុកចិត្ត របស់ប្រជាពលរដ្ឋ ចំពោះសារព័ត៌មាន។

លោករដ្ឋមន្រ្តីបន្តថា ក្នុងអំឡុងពេលជំងឺរាតត្បាតសកល យើងសង្កេតឃើញថាព័ត៌មាន មិនពិត មានការរីករាលដាល លឿនជាងមេរោគឆ្លងទៅទៀត។ វាបានបង្កឱ្យ មានការព្រួយបារម្ភភ័យខ្លាចយ៉ាងខ្លាំង នៅក្នុងចិត្តរបស់មនុស្ស និងការមិនទុកចិត្តគ្នា នៅក្នុងសហគមន៍កើនឡើង។ក្នុងករណីនេះកម្ពុជាក៏មិនខុសពីប្រទេសដ៏ទៃនោះដែរ។ សម្តេចតេជោ នា យករដ្ឋមន្រ្តី ហ៊ុន សែន នៅដើមឆ្នាំ២០២០ បានបញ្ជាក់ថា «កូវីដ១៩ គឺជាជំងឺ ដ៏ កាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយ គឺសាហាវជាងជំងឺកូវីដ១៩ ទៅទៀត»។

លោកបន្តថា ដំណឹងក្លែងក្លាយក្នុងទម្រង់ជាពាក្យស្អប់ខ្ពើម ការនិទានប្រឌិត ការបរិហារកេរ្តិ៍ និងការញុះញង់ មានការកើនឡើងយ៉ាងខ្លាំងក្នុងអំឡុង ពេលនៃការរីករាលដាល នៃជំងឺកូវីដ១៩ក្នុងសហគមន៍។

ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការ ប្រឆាំងដំណឹងក្លែងក្លាយ នៅថ្នាក់ ក្រសួងនៅពាក់កណ្តាលឆ្នាំ ២០២០។ គោលបំណងចម្បងនៃការបង្កើតគណៈកម្មការនេះ គឺដើម្បីផ្តល់នូព័ត៌មានពិតជូន ប្រជាពលរដ្ឋ ផ្ទៀងផ្ទាត់ប្រភពព័ត៌មាន និងជួនកាលចាត់វិធានការតាមច្បាប់។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds