លោក ឡុង ឌីម៉ង់អញ្ជើញ ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ប្រធានបទ ” ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ “

ព្រះសីហនុ​៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអះអាងថា ទិវាបរិស្ថានជាតិ ២៣ វិច្ឆិកា ប្រារព្ធក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្ដូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះ ស្រឡាញ់ថែរក្សា សំអាតអនា ម័យបរិស្ថាន ជាចរន្តចលករជំរុញឱ្យមានការផ្ដើម សកម្មភាព ក្នុងការទទួលខុសត្រូវទុកដាក់សំណល់ មិនបោះចោលសំរាម ពាសវាលពាសកាល តាមទី សាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភណភាពក្រុងព្រះសីហនុ។

ថ្លែងក្នុងពិធីទិវាអនាម័យ បរិស្ថានជាតិ ២៣ វិច្ឆិកា ២០២១ ក្រោមប្រធានបទ ” ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ “នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះលោក ឡុង ឌីម៉ង់ បានអោយដឹងថា ទិវាបរិស្ថានជាតិ សំដៅបញ្ជ្រាបផ្នត់គំនិតដល់សាធារណៈជនគ្រប់ស្រទាប់វណ្ណៈ ក្នុងការចូលរួមប្រតិបត្តិ មេត្រីភាព បរិស្ថាន ធ្វើការសម្អាតអនាម័យតាមលំនៅឋានទីសាធារណៈ ការទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវ ការដាំដើមឈើ ដើម្បីឱ្យមានភាពស្រស់ និងបៃតងប្រកបដោយផាសុកភាព។

លោកថា ទិវានេះ ធ្វើឡើង ដើម្បីបំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការ សិស្ស និស្សិត ចូលរួមទាំងស្មារតី និងសម្ភារក្នុងការធ្វើអនាម័យកែលម្អ សោភណភាព ទីក្រុង ទីប្រជុំជន ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ មជ្ឈមណ្ឌលសេដ្ឋកិច្ចនានា សំដៅបំបាត់ឱ្យខាងតែបាននូវភាព កខ្វក់ សំរាម និងកាក សំណល់ផ្សេងៗ ដើម្បីកែលម្អសោភណភាពបរិស្ថាន ក្នុងព្រះរាជាណាចក្រកម្ពុជា ជាប្រទេស គ្របដណ្ដប់ដោយរុក្ខ ជាតិខៀវស្រងាត់ ផ្កាចម្រុះពណ៌ លើកស្ទួយ សុខុមាលភាព ជីវភាពរស់ នៅរបស់ប្រជាសហគមន៍ និងប្រជាពលរដ្ឋប្រកបដោយអនាម័យ បរិស្ថានល្អ។

ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ លោក សាមុត សុធារិទ្ធ មានប្រសាសន៍ថា ទិវានេះមានសារៈសំខាន់ក្នុងការរួមចំណែកក្នុងបុព្វហេតុបរិស្ថាន ដើម្បីធានាបាននូវ គុណភាពបរិស្ថាន សោភណភាពទីប្រជុំជន និងសុខុមាលភាពសាធារណៈ ចាំបាច់ត្រូវយក ចិត្តទុក ដាក់លើការលើកកម្ពស់ការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ។

លោកបន្តថា យើងត្រូវវេចខ្ចប់ ញែកសំរាមតាមប្រភេទ សំណល់សរីរាង្គ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយ ចំនួនឱ្យមាន ភាពស្រស់ស្អាត និងបៃតង ជាកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្ស ជីវៈចម្រុះ និងការរស់នៅប្រ កបដោយចីរភាព ត្រូវបន្តខិតខំអនុវត្ត ន៍និងត្រូវបង្កើននូវកិច្ច ខិតខំប្រឹងប្រែងក្នុងការអបរំ និងផ្សព្វផ្សាយគ្រប់មធ្យោបាយ និងគ្រប់រូបភាពសំដៅលើក កម្ពស់ចំណេះដឹងបរិស្ថាន ផ្លាស់ប្តូរផ្នត់គំនិតសាធារណជនឱ្យចេះស្រឡាញ់បរិស្ថាន។

ទន្ទឹមនឹងនោះ ការផ្លាស់ប្ដូរឥរិយាបថ និងអាកប្បកិរិយារបស់មនុស្សក្នុងការប្រើ ប្រាស់ផលិតផលធ្វើពីប្លាស្ទិកជារឿងចាំបាច់បំផុតព្រោះការបំពុលដោយប្លាស្ទិកធ្វើឱ្យ ប៉ះពាល់ ដល់អាយុ ជីវិតមនុស្ស សត្វ ជាពិសេសសំណល់ប្លាស្ទិកទាំងនេះកំពុង តែគំរាមកំហែង យ៉ាងធ្ងន់ធ្ងរទៅដល់ភពផែនដី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds