អុំទូករយៈពេល៣ថ្ងៃ ខេត្តសៀមរាប ទទួលភ្ញៀវទេសចរជាង១១ម៉ឺននាក់
សៀមរាប ៖ ក្នុងឳកាសព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណជាង ១១ម៉ឺននាក់ បានទៅដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប។
ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប លោក ង៉ូវ សេងកាក់ បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃមកនេះ អ្នកទេសចរទៅកម្សាន្ដនៅខេត្ដសៀមរាបជាង ១១ម៉ឺននាក់។ ក្នុងនោះ ភ្ញៀវជាតិមានចំនួនប្រមាណ ១១៧.០០០នាក់ ដែលភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត មានចំនួនប្រមាណ ៧០-៨០% ហើយមានប្រមាណជា ៨០,០០០ ទៅ៩០,០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ រីឯភ្ញៀវទេសចរបរទេសដែលបានដើរកម្សាន្ដ នៅខេត្ដសៀមរាបមានចំនួន ១,១៤៦នាក់ផងដែរ។
ភ្ញៀវទេសចរ ទៅកម្សាន្តនៅរមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៧៩,០០០នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ១២,៧០០នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥,៣០០នាក់៕