អុំទូករយៈពេល៣ថ្ងៃ ខេត្តកែប ទទួលភ្ញៀវទេសចរជាង ៧ម៉ឺននាក់

កែប ៖ ក្នុងឳកាសព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃ ភ្ញៀវទេសចរមកពីគ្រប់ទិសទី ទៅលេងកម្សាន្ត នៅរមណីយដ្ឋាននានា នៅខេត្តកែបចំនួន ៧៥,៨៦៨នាក់ និងភ្ញៀវបរទេសចំនួន ៦៦៧នាក់។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកែប។

របាយការណ៍ បានអោយដឹងថា ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ តាមបណ្តាភូមិសាស្ត្រខេត្តកែប ពិតជាមានស្ថានភាពល្អ ដោយអាជ្ញាធរនិងសមត្ថកិច្ច បានរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ បានល្អប្រសើរ គ្មានករណីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ។

សូមជម្រាបថា បើទោះជាក្នុងព្រះរាជពិធីបុណ្យអំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំនេះ មានអ្នកទេសចរ ធ្វើដំណើរតាមរថយន្តចូលមកកាន់ខេត្តកែប មានចំនួន ៩,១៣៩គ្រឿង ដែលជាតួលេខកើនឡើងជាងឆ្នាំមុន ប៉ុន្តែតម្លៃភាស៊ីចំណតរថយន្ត មិនមានការឡើងថ្លៃនោះទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds