SCG ប្រកាសពីលទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទី1 ឆ្នាំ2019 ក្រុមហ៊ុនបង្កើតសន្ទុះរីកចម្រើនកាន់តែខ្លាំង
បាងកក៖ ក្រុមហ៊ុន SCG (អេស ស៊ី ជី) បានប្រកាសពីលទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទី1 ឆ្នាំ2019 និងត្រៀមខ្លួនរួចរាល់ក្នុងការពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍបន្ថែមទៀត ជាពិសេសទៅលើកអាជីវកម្មវេចខ្ចប់ និងផ្នែកលក់រាយលើអាជីវកម្មសម្ភារៈសំណង់ ដែលបង្ហាញពីការកើនឡើងឥតឈប់ឈរ។ លទ្ធផលប្រតិបត្តិការសរុបជារួមនេះ បង្ហាញពីការកើនឡើងនូវប្រាក់ចំណូលចំនួន 11% បើធៀបទៅនឹងត្រីមាសមុន ប៉ុន្តែ ធ្លាក់ចុះចំនួន 6% បើធៀបទៅនឹងឆ្នាំ 2018 ដោយការធ្លាក់ចុះនេះកើតឡើងដោយសារតែភាពមិនទៀងទាត់នៃតម្លៃប្រេង និងការធ្លាក់ចុះនៃសេដ្ឋជាសកល។
លោក Roongrote Rangsiyopash ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន SCG បានបង្ហាញពីលទ្ធផលប្រតិបត្តិការមុនសវនកម្មរបស់ក្រុមហ៊ុន សម្រាប់ត្រីមាសទី1 ឆ្នាំ2019 ដោយក្នុងនោះប្រាក់ចំណូលពីការលក់ដែលបានចុះបញ្ជីរួច គឺមានទំហំទឹកប្រាក់ 14 252 ពាន់លានរៀល (ស្មើនឹង 3 554 លានដុល្លារសហរដ្ឋអាមេរិក) គឺថយចុះចំនួន 4% បើធៀបនឹងត្រីមាសមុន និងថយចុះ5% បើធៀបនឹងត្រីមាសទី 1 ឆ្នាំ 2018 ដោយការធ្លាក់ចុះនោះ គឺភាគច្រើនដោយសារតែការធ្លាក់ចុះទៅលើតម្រូវការលើផលិតផលគីមីជាសកល។ ស្របពេលជាមួយគ្នានេះ ប្រាក់ចំណេញក្នុងរយៈពេលនេះ គឺមានចំនួន 1 479 ពាន់លានរៀល (369 លានដុល្លារ) ដែលបានកើនឡើង 11% បើធៀបនឹងត្រីមាសមុន ដោយសារតែរាល់ដំណើរការនៃអាជីវកម្មទាំងអស់មានភាពល្អប្រសើរជាងត្រមាសមុន ប៉ុន្តែ បានធ្លាក់ចុះចំនួន 6% បើធៀបទៅនឹងឆ្នាំ 2018 ហើយការធ្លាក់ចុះនេះគឺដោយសារតែការធាក់ថយទៅលើអាជីវកម្មគីមី ដែលនាំឲ្យធ្លាក់ចុះនូវប្រាក់ចំណេញ។
សម្រាប់ការចេញផ្សាយប្រាក់ចំណូលត្រីមាសទី1 នៅកម្ពុជាមួយនេះ ក្រុមហ៊ុន SCG ទើបតែបានដាក់ឲ្យដំណើរការនូវកម្មវិធី «Interior Solution (ដំណោះស្រាយផ្ទៃក្នុង)» ដើម្បីផ្តល់អត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀតសម្រាប់អតិថិជន ដែលកំពុងតែត្រូវការសេវាច្រកចេញចូលតែមួយ ចាប់ពីការរចនាម៉ូដ សំណង់ រហូតដល់ ការតុបតែង។