ពលរដ្ឋប្រមាណ ៥ម៉ឺននាក់ ទៅកម្សាន្តនៅមុខព្រះបរមរាជវាំង

ភ្នំពេញ ៖ នៅថ្ងៃទី២ ត្រូវនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ប្រជាពលរដ្ឋ ទៅកម្សាន្តនៅមុខព្រះបរមរាជវាំង មានប្រមាណ ៥០ ,០០០នាក់ បើទោះបីមិនមានប្រារព្ធពិធីអុំទូកក៏ដោយ ។

លោក សុខ ពេញ វុធ អភិបាលខណ្ឌដូនពេញ ដឹកនាំមន្ត្រីក្រោមឱវាទ មានការសហការពីលោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធត្ថខណ្ឌ ប្រជាការពារខណ្ឌដាក់គោលដៅនៅវេទិកាបុណ្យអុំទូក ដើម្បីត្រៀមដោះស្រាយសភាពការទូទៅក្នុងព្រះរាជពិធី។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានមកកម្សាន្ត គឺពាក់ម៉ាសគ្រប់គ្នា ក្នុងករណីមិនពាក់ក្រុមការងារណែនាំឲ្យក្រុមការងារចែកជូន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds