ថ្ងៃទីមួយនៃពិធីបុណ្យអុំទូក គ្រោះថ្នាក់ចរាចរណ៍ ស្លាប់៤ នាក់ ខណៈ១២នាក់រងរបួស
ភ្នំពេញ៖ ថ្ងៃទីមួយនៃពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក នៅថ្ងៃទី ១៨ ខែវិច្ឆិកា គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៤ នាក់ស្លាប់ ខណៈអ្នករងរបួសមានចំនួន ១២ នាក់ គឺថយចុះចំនួន៨ នាក់ បើធៀបនឹងឆ្នាំមុនដែលមាន ២០ នាក់។ នេះបើយោងតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូកឆ្នាំនេះ កើតឡើងចំនួន ៩ លើក គឺថយចុះ ៤ លើកបើធៀបនឹងឆ្នាំមុនដែលមាន ១៣ លើក។ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសនេះកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៩ លើក៕