ក្រសួងកសិកម្ម ប្រមូលថវិការបានពីបទល្មើសនេសាទ បានជាង ២៤៣,៣លានរៀល
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ក្រសួងកសិកម្ម ប្រមូលថវិការបានពីបទល្មើសនេសាទចំនួន ២៤៣ ៣១២ ០០០រៀល ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅនៅថ្ងៃទី ១៧ ខែវិច្ឆិកានេះ ។
លោក ស្រី វុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ អំពីបទល្មើសជលផល ដោយគិតចាប់តាំងពីខែ មករា រហូតដល់ថ្ងៃទី ១៦ ខែវិច្ឆិកា មានបទល្មើសចំនួនសរុប ២៦៥៥ករណី។ ក្នុងនោះរឹបអូស និងបំផ្លាញចោលឧបករណ៍ល្មើសមានដូចជា របាំងសាច់អួន ស្បៃមុងចំនួន ១១៥០ម៉ែត្រ បូកយោងស្មើនឹង ១ ៤៤៤ ២៤៩ម៉ែត្រ ឧបករណ៍ឆក់ត្រីបូកយោង ១៦៩គ្រឿង អួនអូស អួនហ៊ុមចំនួន ១៧វង់។
ជាមួយគ្នានេះ មន្រ្តីក្រសួងកសិកម្ម ក៏បានលែងត្រីចូលបឹងធម្មជាតិប្រមាណ ២៥គីឡូក្រាម បូកយោងស្មើ ៣៧,០១៧តោនផងដែរ។