សម្ដេចតេជោ ៖ ក៏ចង់ឲ្យមាន ការផលិតវ៉ាក់សាំងសម្រេចនៅកម្ពុជាផ្ទាល់តែម្ដង

ភ្នំពេញ៖ ក្នុងពេលទទួលវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ប្រទេសចិន នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះសម្ដេចតេជោ ហ៊ុន សែន បានពិភាក្សា ជាមួយឯកអគ្គ​រដ្ឋទូតចិន​ប្រចាំកម្ពុជា ដើម្បីពិនិត្យលទ្ធភាពផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង។

សម្ដេច​តេជោ ហ៊ុន​ សែន បានលើកឡើងថា កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍កន្លងទៅនេះ សម្ដេចបានជួបពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រីចិន Li Keqiang ដោយបានលើកឡើងប្រធានបទជាច្រើន មកពិភាក្សា។ ក្នុងនោះ ក៏បានលើកឡើងអំពី​បញ្ហាវ៉ាក់សាំងការពារ​ជំងឺកូវីដ-១៩ ផងដែរ។

សម្ដេចតេជោលើកឡើងថា ការទទួលវ៉ាក់សាំងពីចិននៅពេលនេះ គ្រាន់តែជាដំណាក់កាលទី១ តែប៉ុណ្ណោះ ដោយកម្ពុជាត្រូវការវ៉ាក់សាំងពីប្រទេសចិនថែមទៀត ហើយនាយករដ្ឋមន្ត្រីចិន Li Keqiang ក៏បានសន្យាបន្តផ្គត់ផ្គង់វ៉ាក់សាំងជូនកម្ពុជា បន្តទៀតផងដែរ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន​ សែន ក៏ចង់ឲ្យមាន ការផលិតវ៉ាក់សាំងសម្រេចនៅកម្ពុជាផ្ទាល់តែម្ដង។ ការធ្វើយ៉ាងដូច្នេះ គឺដើម្បី​ងាយ​ស្រួលដល់កម្ពុជា ក្នុងការទិញវ៉ាក់សាំងសម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេសខ្លួនឯងផង និងផ្គត់ផ្គង់ទៅបណ្ដា​ប្រទេសផ្សេងទៀតផងដែរ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឯកអគ្គរដ្ឋទូតចិន នឹងនាំយកការលើកឡើងរបស់សម្ដេច ជម្រាបជូនប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិន អំពីលទ្ធភាពផលិតវ៉ាក់សាំងនៅ​កម្ពុជានេះ ឲ្យបានឆាប់រហ័ស​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds