លែងដូចពីមុនទៀតហើយ! ស្ងាត់ៗ អ្នកនាង ខ្ញុង មានដំណឹងល្អចង់ប្រាប់ដល់បងប្អូនថា…

សូមរំលឹកឡើងវិញ បន្តិចផងដែរថា កាលពី ថ្ងៃទី ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ អ្នកនាង ខ្ញុង បានចេញមុខប្រាប់មហាជនជាពិសេសអ្នកគាំទ្រអ្នកនាងតែម្តងថាអ្នកនាងគ្មានលទ្ធភាពសងលុយដែលជំពាក់គេអស់ជាង ៥៧ម៉ឺនដុល្លា។
ដើម្បីបានថវិកាសងលុយម្ចាស់គេវិញ អ្នកនាងបានខិតខំឡាយលក់ត្រីលក់ប្អក ធ្វើយ៉ាងណាអោយតែបានចំណូល ខណៈដែលការងារសិល្បៈក៍ស្ងាត់ហើយ កាត់សក់ការគេក៍ស្ងាត់ គ្មានចំណូលអ្វីសោះ។

ទោះជាយ៉ាងណាបន្ទាប់ពីប្រទេសបានបើកឡើងវិញដោយ ពិធីរៀបការនិងពិធីបុណ្យផ្សេងៗត្រូវបានអនុញ្ញាត្ត នៅមុននេះបន្តិចអ្នកនាងខ្ញុងបានបង្ហោះរៀបរាប់អំពីដំណឹងល្អមួយ ដោយអ្នកនាងមានភ្ញៀវហៅជួលកាត់សក់ពិធីការហើយ។

អ្នកនាងខ្ញុងបានរៀបរាប់នៅលើបណ្តាញសង្គមថា  “សូមអរគុណសម្រាប់ការផ្ដល់កិត្តិយសសម្រាប់គ្រួសារនាងខ្ញុំ„។

យ៉ាងណាមិញក្រោយពីការបង្ហោះបែបនេះរួចមក គេឃើញមានអ្នកដែលស្រឡាញ់ចូលចិត្តអ្នកនាងបានចូលរួមត្រេកអរនិងរំភើបជំនួសអ្នកនាងហើយថែមទាំងជួនពរអ្នកនាងផងដែរ៕

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open