សម្តេចតេជោ៖ ការជួបជុំរបស់គណបក្សនយោបាយ ដែលស្របតាមច្បាប់ ក៏ត្រូវបានអនុញ្ញាត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រៅតែពីពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីសាសនា ការជួបជុំជាទូទៅផ្សេងទៀត ដើម្បីបំពេញការងារ ឬ ធ្វើសកម្មភាព និង ប្រារព្ធពិធីផ្សេងៗ សកម្មភាពជួបជុំរបស់គណបក្សនយោបាយ ដែលស្របតាមច្បាប់ ក៏ត្រូវបានអនុញ្ញាតផងដែរ។

សម្តេចតេជោ បានគូសបញ្ជាក់តាមសារសំឡេងនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ដដែលនេះ ថា ក្រៅតែពីពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីសាសនា ការជួបជុំជាទូទៅ និង ប្រារព្ធពិធីផ្សេងៗ រួមមាន៖ ការជួបជុំរបស់ប្រជាពលរដ្ឋ, យុវជន សិស្ស និង និស្សិត, កម្មករ-និយោជិត, ក៏ដូចជាការជួបជុំរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ រួមបញ្ចូលទាំងការជួបជុំស្របតាមច្បាប់អនុញ្ញាត ដែលរៀបចំឡើងដោយគណបក្សនយោបាយនានា ក៏ត្រូវបានអនុញ្ញាតផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អ្នករៀបចំ និងអ្នកចូលរួមក្នុងពិធី ត្រូវគោរពហ្មត់ចត់តាមវិធានការពារសុវត្ថិភាព ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការនូវការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds