អ្នកនាង សុន ស្រីពេជ្រ សម្រេចចិត្តបញ្ឈប់ការលក់ផ្ទះរបស់ឪពុកម្ដាយយកទៅសងបំណុលជាង ១០ម៉ឺនដុល្លារ ព្រោះតែហេតុផលមួយ…
សង្គម ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនប្រាកដជាបានទទួលជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗនេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយលោក អុឹម ជីវ៉ា លោកតា សង់ សុីស ដែលជាអតីតតារាកំប្លែងដ៏ល្បីប្រចាំប្រទេសកម្ពុជា
រួមជាមួយកូនៗក្នុងក្រុមគ្រួសារបានសម្រក់ទឹកភ្នែកលើកដៃសំពះអំពាវនាវសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីអាចយកលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុល្លារ ដោយផ្ទះគាត់លក់ពីរល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុល្លារ។
ទន្ទឹមនឹងនេះ ដោយមេីលឃេីញពីទុក្ខលំបាក និងដោយក្តីអាណិតស្រឡាញ់ផងនោះ ឃេីញថាមានសប្បុរសជន រួមនិងតារាជាមិត្តរួមអាជីពសិល្បៈមួយចំនួនបាននាំគ្នាចូលរួមចំណែកជួយឧបត្ថម្ភជាថវិកាជូនដល់តារាកំប្លែងជេីងចាស់រូបនេះផងដែរ។
យ៉ាងណាមិញ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ អ្នកនាង សុន ស្រីពេជ្រ ក៏បានមានការបញ្ជាក់សារជាថ្មីឲ្យដឹងថា៖ «ដោយការស្រលាញ់ផ្ទះពេក នាងខ្ញុំជាកូនៗពិតជាយល់ពីទំហំចិត្តនិងអាណិតលោកឪពុកអ្នកម្តាយគឺមិនដាច់ចិត្តឃើញលោកយំស្រណោះផ្ទះទៀតទេ
ដូចច្នេះខ្ញុំសម្រេចចិត្តបញ្ឈប់ការលក់ផ្ទះនេះហើយបងប្អុនអើយ ខ្ញុំក៏លក់ដីមួយកន្លែងនិងទ្រព្យដែលមានសល់ខ្លះៗលក់ជាការសងបំណុលជំនួស ផ្ទះទុកអោយពុកម៉ែរស់នៅវិញ ខ្ញុំនិងបងបងមានលទ្ធភាពរកដោះស្រាយបាន
ព្រោះដោយតាំងពីមានការបើកប្រទេសឡើងវិញ ក្រោមម្លប់សន្តិភាពរបស់សម្តេចពុកអីលូវនេះការងារក៏មានចូលជាបន្តបន្ទាប់ នាងខ្ញុំពិតជាត្រេកអរណាស់ យើងខ្ញុំជាកូនៗមានសង្ឃឹមហើយពុកអើយ ពុកបានផ្ទះពុកមកវិញហើយ»។