រំភើបណាស់! បទ Are you ok របស់ តន់ ច័ន្ទសីម៉ា ត្រូវក្រុមហ៊ុនចិន សុំទិញសិទ្ធ ក្នុងតម្លៃរហូតដល់ទៅ….. ( មានវីដេអូ )
ចូលរួមត្រេកអរផង ឥឡូវចម្រៀងមួយបទរបស់ផលិតកម្ម Galaxy Navatra ចេញ MV មិនទាន់បានស្រួលបួលផង ឥឡូវត្រូវបានក្រុមហ៊ុនធំមួយនៅប្រទេសចិនបានស្នើរសុំទិញសិទ្ធដើម្បីយកទៅផ្សព្វផ្សាយបន្តលើបណ្ដាញសង្គមនៅប្រទេសចិន។
ចូលរួមត្រេកអរផង ឥឡូវចម្រៀងមួយបទរបស់ផលិតកម្ម Galaxy Navatra ចេញ MV មិនទាន់បានស្រួលបួលផង ឥឡូវត្រូវបានក្រុមហ៊ុនធំមួយនៅប្រទេសចិនបានស្នើរសុំទិញសិទ្ធដើម្បីយកទៅផ្សព្វផ្សាយបន្តលើបណ្ដាញសង្គមនៅប្រទេសចិន។
កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា បានធ្វើការចេញ MV បទ «Are you ok?» របស់តារាចម្រៀងស្រីវ័យក្មេង តន់ ច័ន្ទសីម៉ា ជាផ្លូវការ ដោយបានកែប្រែទំនុកច្រៀងនិងកែសម្រួលភ្លេងមួយផ្នែកផងដែរ បន្ទាប់ពីការចេញផ្សាយលើកទីមួយត្រូវបានមហាជនសម្តែងការមិនពេញចិត្តដោយសារតែពាក្យក្នុងបទចម្រៀងមិនសមរម្យ។
ទោះជាយ៉ាងណាក្រោយពេលដែលបានកែប្រែរួចហើយធ្វើអោយអ្នកគាំទ្របានកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់អ្នកនិពន្ធនិងក្រុមការងាររបស់ផលិតកម្ម រហូតបានល្បីល្បាញនៅលើឆាកអន្តរជាតិរហូតដល់នៅរសៀលថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ នៅមានក្រុមហ៊ុនធំមួយឈ្មោះ GesTos បានសុំទិញសិទ្ធយកទៅប្រើប្រាស់ តែគេពុំបានដឹងនោះទេតើត្រូវបានទិញក្នុងតម្លៃប៉ុន្មាននោះទេ ខណៈដែលចំណាយក្នុងការផលិតមុនដំបូងអស់ជាង ៥ម៉ឺនដុល្លាទៅហើយ ដូច្នេះតម្លៃនៃការលក់សិទ្ធនេះគឺប្រាកដជាក្នុងតម្លៃរាប់សិនសែនដុល្លាឯណោះ៕