Man U បើកទ្វារផ្ទះស្វាគមន៍ Man City ក្នុងការប្រកួតបាល់ទាត់លីកកំពូលតំបន់អឺរ៉ុប
បាល់ទាត់ ៖ ការប្រកួតបាល់ទាត់លីកកំពូលតំបន់អឺរ៉ុប នៅចុងសប្តាហ៍នេះ ជាពិសេសនៅក្នុងក្របខ័ណ្ឌ EPL ដែលក្នុងនោះ Chelsea រំពឹងឈ្នះដើម្បីបន្តនាំមុខលើកំពូលតារាង រីឯ Man U នឹងបើកទ្វារផ្ទះស្វាគមន៍ Man City នៅក្បាលថ្ងៃសៅរ៍នេះ។
ជំនូប Manchester Utd នឹង Manchester City
ក្រុមបិសាចក្រហមប្រឈមមុខ ដ៏តឹងតែងមួយទៀតហើយនៅចុងសប្តាហ៍នេះ ខណៈដែលពួកគេស្វាគមន៍គូប្រជែងនិងជាក្រុមការពារជើងឯក Man City មកកាន់កីឡដ្ឋាន Old Trafford ។ ខណៈ United បានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍មួយចំនួននាពេលថ្មីៗនេះ ពួកគេនៅមិនទាន់ឈានដល់កម្រិតលេងដែលអ្នកគាំទ្ររំពឹងចង់បាននោះទេ។
ទន្ទឹមនឹងនោះ City បានបន្តដំណើរទៅមុខដូចធម្មតា ដោយស៊ុតបញ្ចូលទីតាមអំពើចិត្ត ហើយជាថ្មីម្តងទៀតគឺជាក្រុមមួយរំពឹងឈ្នះពាន EPL នៅឆ្នាំនេះ។
ប្រវត្តិជួបគ្នា
– ការជួបគ្នាចុងក្រោយបំផុតគឺ Man U ឈ្នះ ២-០ នៅទឹកដីរបស់ Man City។
– បិសាចក្រហមកត់ត្រាជ័យជម្នះ ៣ លើកក្នុងជំនួប ៤ លើកចុងក្រោយទល់នឹងមេឃខៀវ។
– Man U ចាញ់ Man City ក្នុងទឹកដី Old Trafford ៤ ដងក្នុងជំនួប ៥ លើកចុងក្រោយ។
– Man City ស៊ុតចូល២គ្រាប់ឡើងទៅនៅទឹកដី Old Trafford នៅប្រកួត ៤ លើកនៃជំនួប ៦ លើកចុងក្រោយ។