ក្រសួងអប់រំ យកថ្ងៃទី២៧ ខែធ្នូ ជាថ្ងៃ ប្រឡងបាក់ឌុប

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ជាថ្ងៃ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ ( បាកឌុប ) ជាផ្លូវការ។ នេះបើយោងតាមសេចក្ដីសម្រេច របស់ក្រសួងអប់រំនៅថ្ងៃទី០៥ ខែវិ ច្ឆិកា ឆ្នាំ២០២១នេះ​។

អ្នកនាំពាក្យក្រសូងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិត្រូវរំកិលកាល បរិច្ឆេទទៅថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១ដោយរៀបចំតាមទម្រង់ដូចឆ្នាំកន្លងមក។

លោកថា«ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព»។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅរក្សាកាលបរិច្ឆេទដដែលគឺថ្ងៃទី១៥វិច្ឆិកាឆ្នាំ២០២១។ ចំណែកឯ បវេសនកាលឆ្នាំ២០២១-២០២២ចាប់ផ្ដើមនៅថ្ងៃទី១០ខែមករាឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds