ក្រុមហ៊ុន WORLDWIDE MOTORS COMPANY សូមថ្លែងអំណរគុណដល់ក្រសួងឧស្សាហកម្ម ដែលមានទំនុកចិត្តលើគុណភាពនៃរថយន្តរបស់ WMC

រាជធានីភ្នំពេញ៖ក្រុមហ៊ុន WORLDWIDE MOTORS COMPANY LTD. (WMC) ដែលជាក្រុមហ៊ុន​ឈានមុខគេ ​និងជាក្រុមហ៊ុនដ៏ធំមួយ ក្នុងចំណោមក្រុមហ៊ុនធំៗដែលនាំរថយន្តថ្មីៗចូលទីផ្សារ​​​​
កម្ពុជា សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែលបានជាវរថយន្តភីកអាប់ម៉ាក Terralord ចំនួន ២៥ គ្រឿង  ប្រកប​ដោយ​ទំនុកចិត្តនិងភាព​ជឿជាក់លើគុណភាពនៃរថយន្តរបស់យើង សម្រាប់យកបំពេញការងារ។

​ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០២១ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​
នវានុវត្តន៍ បានរៀបចំពិធីប្រគល់រថយន្តភីកអាប់ម៉ាក Terralord ចំនួន ២៥ គ្រឿងជូនមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ រាជធានីនិងខេត្ត សម្រាប់បំពេញការងារ។

Terralord គឺជារថយន្តភីកអាប់លំដាប់ស្តង់ដារអន្តរជាតិ គុណភាពខ្ពស់ កម្លាំងខ្លាំង រាងស្អាតសង្ហារឹងមាំ​ ថែមទាំងមានកម្រិតស្តង់ដារអន្តរជាតិផ្នែកសុវត្ថិភាព ព្រមទាំងសន្សំសំចៃប្រេង និងការពារបរិស្ថាន។ រថយន្តភីកអាប់ Terralord ត្រូវបានផលិតដោយក្រុមហ៊ុន ZXAUTO ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយនៅក្នុងប្រទេសចិន ហើយ​បំពាក់​ដោយ​គ្រឿងបន្លាស់គុណភាពខ្ពស់ ដែលផលិតដោយដៃគូផ្គត់ផ្គង់ផ្សេងៗមកពីប្រទេសជប៉ុន បារាំង ចិន អាមេរិក ដែលបានទទួលស្គាល់ពីប្រទេសជាច្រើននៅក្នុងវិស័យយោធា ប៉ូលីស និងសន្តិសុខ ព្រម​ទាំង​បណ្តាស្ថាប័នរដ្ឋដទៃទៀត ។

ក្រុមហ៊ុន ZXAUTO គឺជាអ្នកផលិតរថយន្តប្រភេទ SUV និងរថយន្តភីកអាប់។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ហើយជាក្រុមហ៊ុនសហកម្មសិទ្ធិរបស់ក្រុមហ៊ុន Tianye Automobile Group Co Ltd និងក្រុមហ៊ុន Taiwan Unite Leading Co, និងបាននាំចេញទៅបណ្តាប្រទេសមជ្ឈឹមបូព៌ាអាស៊ីអាគ្នេយ៍ អាហ្វ្រិក អាមេរិកកណ្តាល និងអាមេរិកខាងត្បូង។ ក្រុមហ៊ុនអះអាងថា សមត្ថភាពផលិតរថយន្ត​មាន​ចំនួន 110,000  គ្រឿងក្នុងមួយឆ្នាំ។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពីរថយន្តភីកអាប់ Terralord សូមទាក់ទងផ្ទាល់មកក្រុមហ៊ុន WMC តាមរយៈលេខទូរស័ព្ទ៖ 078 999006   ឬចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន៖ wmckh.com។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds