ផ្ទុះការរិះគន់ ផលិតកម្មឧកញ៉ាវ័យក្មេង ចេញបទអសីលធម៌ និងប្រើប្រាស់អា.វុ.ធ.ជាតិផ្ទុះ
យោងតាមទំព័័រហ្វេសប៊ុក យួង សូដា បានរិះគន់ចំៗទៅកាន់ផលិតកម្មកាឡាក់ស៊ី របស់ឧកញ៉ាឡេងណាវ៉ាត្រាថា៖ ១.ចម្រៀងជំនាន់ ដើមប.ង្កប់ន័យអប់រំល្អៗ.ដល់មហាជន ទោះជាបទ.ស្នេហា ឬបទប្រទេសជាតិ តែបទខ្លះនាពេល.បច្ចុប្បន្ន និពន្ធនិងច្រៀងដើម្បីតែ.បានលុយ បានល្បី មិនខ្វល់ពីផលប៉ះពាល់.សង្គមជាតិ។
២.ជំនាន់ដើម បើគេចង់និយាយពីត.ណ្ហារួ.ម.ភេ.ទរបស់មនុស្ស គឺគេប្រើសិល្បិ៍វិធី.កា.មរូបា.រម្មណ៍យ៉ាង.ពីរោះឆ្ងាញ់ ប្រកបដោយសោភ័ណខ្ពស់ និងប.ង្កប់ន័យជ្រៅ តែបច្ចុប្បន្នគេប្រើពាក្យចំ.អេ.ស.ចំ.អា.សចំៗ ឬឃ្លោ.ងឃ្លាដែល.ដូចក្មេងបែ.កស្លុ.យ គ្មានសិល្បិ៍វិធីលា.ក់ប.ញ្ឈិតប.ញ្ឆៀងអ្វីខ្លះសោះ។
៣.អ្នកនិពន្ធចម្រៀងដែលជាបទឡ.ប់ៗឆ្កួ.តៗរបៀបនេះ ពួកគាត់ទំនងជា.ភ្លេចគិត ឬនឹកដល់ដែរតែមិន.ខ្វល់ ត្រង់ថា បទចម្រៀង.គឺជះឥទ្ធិពល.លឿនរហ័ស.និងឆាប់ជ្រួតជ្រាបណាស់ក្នុងស្រទាប់.យុវវ័យនិងក្មេងៗ(រួមទាំងចាស់ៗមួយភាគធំផង) ក្នុងការត្រាប់តាម។
កាលណាមនុស្សនាំគ្នាត្រាប់.តាមរឿងឆ្កួ.តៗក្នុងបទចម្រៀង.កាន់តែច្រើន នោះសង្គមនឹងកាន់តែវឹកវរគ្មានសណ្ដាប់ធ្នាប់។
៤.ចម្រៀងទាំងឡាយណា.ដែលប៉ះពាល់ដល់.សេចក្ដីថ្លៃថ្នូរជាតិ ប្រពៃណីទំ.នៀមទ.ម្លាប់ល្អៗរបស់ជាតិ នោះមានន័យថា.ចម្រៀងនោះកំពុងចូលរួមបំ.ផ្លាញជាតិយ៉ាង.ពិតប្រាកដ។ ដូច្នេះ មុននឹងចេញ.ចម្រៀងមួយៗ
គួរណាស់តែពិនិត្យមើលឱ្យបាន.ល្អិតល្អន់ ទាំងអ្នកនិពន្ធ ទាំងក្រុមការងារ.ផលិតកម្ម ទាំងអ្នកទទួលបទ.មកច្រៀង បើមិនដូច្នោះ មានន័យថាពួកអ្នក.កំពុងយកជាតិមក.លេងសើច ឬកំពុងយកប្រទេស.ជាតិធ្វើជាសត្រូវហើយ។
៥.បើអ្នកចម្រៀង ឬផលិតកម្មណា.ចង់ល្បី ឬទាក់ទាញប្រជាប្រិយភាព នោះយើងមានវិធីក៏ដូចជាមធ្យោបាយល្អៗច្រើនណាស់។ សូមរើសវាយកច្នៃមក ដូចជាការលើក.តម្កើងវប្បធម៌ជាតិខ្មែរជាដើម។ នាពេលបច្ចុប្បន្ននេះ ក៏កំពុងមានសិល្បករខ្មែរខ្លះល្បីដោយសារលើកតម្កើងវប្បធម៌ជាតិ.ខ្មែរដែរ មានន័យថា មិនចាំបាច់ទាល់.តែធ្វើរឿងឆ្កួ.តឡ.ប់បំ.ពុលសង្គមទើបអាចល្បីកើតឡើយ។
៦.យុវជន និងពលរដ្ឋទាំងអស់ គួរណាស់តែធ្វើការរិះគន់.ឱ្យបានញឹកញាប់ចំពោះរឿងទាំងនេះ ហើយត្រូវផ្អាក.តាមដាន ឬបញ្ឈប់ការគាំទ្រទៅ.លើបទចម្រៀងដែលកំពុង.បំ.ពុលសង្គមទាំងនេះ ដើម្បីកុំឱ្យ.ចម្រៀងទាំងនេះ.វាជះឥទ្ធិពលកាន់តែធំដល់ជាតិយើង។
៧.ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គប្បីដុតដៃដុតជើង.ជាងនេះ ក្នុងការទប់.ស្កាត់រាល់ស្នាដៃសិល្បៈចម្រៀងរបៀបឡប់.ឆ្កួត កុំទម្លាប់បិទភ្នែក.បិទច្រមុះ ឬរង់ចាំទាល់.តែថ្នាក់លើស្រែក ឬរង់ចាំទាល់តែ.មហាជនរិះគន់របើករបាញ.ផ្ទៃប្រទេសទើបចេញ.ចំណាត់ការ។
ល្មមបញ្ឈប់ហើយ វប្បធម៌នៃការធ្វើការស្ទក់ៗរបៀបនេះ។ រីឯស្ថាប័នតុលាការ ក៏ត្រូវឈឺឆ្អាលដែរចំពោះទង្វើណាដែល.ប្រាសចាក ឬខុសនឹងមាត្រាច្បាប់ ដើម្បីធ្វើការពិ.ន័យទៅតាមមាត្រាដែលមា.នចែង។ សូមកុំប៉ិនរករឿងតែយុវជន.ស្រឡាញ់សង្គមជាតិ ឈឺឆ្អាលរឿងជាតិពេក ដោយអាងអីចោទពីបទញុះញង់ៗ។
យួង សូដា/Yuong Soda