អ្នករាប់សន្លឹកឆ្នោតនៅប្រទេសឥណ្ឌូនេស៊ី ស្លាប់ប្រមាណ ២៧០ នាក់ក្រោយរាប់សន្លឹកឆ្នោតហត់ពេក

មន្ត្រីម្នាក់បានឱ្យដឹងថា កម្មករជាង ២៧០នាក់ ក្នុងប្រទេសឥណ្ឌូនេស៊ីបានស្លាប់ ហើយភាគច្រើនពួកគេស្លាប់ដោយជំងឺទាក់ទងនឹងភាពអស់កម្លាំង​ ដោយសារពួកគេធ្វើការរាប់សន្លឹកឆ្នោតដោយដៃ និងរាប់ម៉ោងក្នុងមួយថ្ងៃៗ។ លោក Arief Priyo Susanto អ្នកនាំពាក្យនៃគណៈកម្មការបោះឆ្នោតទូទៅ (KPU) បាននិយាយថា បុគ្គលិកផ្សេងទៀតចំនួន ១,៨៧៨នាក់ ក៏កំពុងធ្លាក់ខ្លួនឈឺ ខណៈមនុស្សចំនួន ៧លាននាក់ បានជួយរាប់ និងតាមដានការបោះឆ្នោតតាំងពីថ្ងៃទី ១៧ ខែមេសា មួយនេះ។

បុគ្គលិកត្រូវបានគេឱ្យដឹងថា នឹងធ្វើការពេញរហូតដល់យប់នៅក្នុងស្ថានភាពដ៏តឹងតែង ដែលវាបានដាក់សម្ពាធដល់មនុស្សជាច្រើន។ ការបោះឆ្នោតនេះគឺជាលើក ទី១ ហើយ ដែលប្រទេសមានប្រជាពលរដ្ឋ ២៦០លាននាក់ មួយនេះ បានរួមបញ្ចូលការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយការបោះឆ្នោតសភាថ្នាក់ជាតិ និងថ្នាក់តំបន់រួមចូលគ្នា ដើម្បីសន្សំប្រាក់ចំណាយ។ ប្រហែល ៨០ភាគរយ នៃអ្នកមានសិទ្ធិបោះឆ្នោតចំនួន ១៩៣លាននាក់ បានចូលរួមបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោតជាង ៨០០,០០០កន្លែង ទូទាំងប្រទេស។ យោងតាមកាសែត Nikkei Asian Review បានឱ្យដឹងថា គណៈកម្មការរៀបចំការបោះឆ្នោតរបស់ឥណ្ឌូនេស៊ី គ្រោងនឹងទូទាត់សំណងដល់គ្រួសារសពចំនួន ៣៦លានរ៉ូពី (២,៥០០ដុល្លារអាមេរិក) ក្នុងម្នាក់ៗ ដែលស្មើនឹងប្រាក់បៀវត្សរ៍របស់ពួកគេមួយឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds