រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយវេទិកាសម្ព័ន្ធសង្គមសុីវិលចុះយុទ្ធនាការបាញ់ថ្នាំទ្រង់ទ្រាយធំនៅក្នុងនឹងជុំវិញបរិវេណផ្សារដេីមគ

(ភ្នំពេញ​)៖​ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយវេទិកាសម្ព័ន្ធសង្គមសុីវិល (ទីស្តីការគណៈរដ្ឋមន្ត្រី)ចុះយុទ្ធនាការបាញ់ថ្នាំទ្រង់ទ្រាយធំសម្លាប់មេរោគកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីប្រភេទ ( Delta ) នៅក្នុងនឹងជុំវិញបរិវេណផ្សារដេីមគ។

សូមបញ្ជាក់ជូនផងដែរថា​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​បានសហការជាមួយ​វេទិកា​សម្ព័ន្ធ​សង្គមសុីវិលបានធ្វេីការចុះបាញ់ថ្នាំទាំង២៥ផ្សារក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដេីម្បីធានាសុវត្ថិភាពជូនអាជីវករលក់ដូរព្រមទាំងអតិថិជនដែលមកទិញទំនិញនៅខាងក្នុងនឹងជុំវិញបរិវេណផ្សារទាំងអស់កុំអោយមានការឆ្លងនូវមេរោគ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds