រដូវ​កាល​PL​ជា​លើក​ទី​១​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​មាន​ ២​ក្រុម​មាន​លើស ៩០​ពិន្ទុ

រដូវ​កាល​ ២០១៨/១៩​នេះ ជា​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ Premier League ដែល​មាន​ក្លឹប​ចំនួន​ ២​ មាន​លើស​ពី​ ៩០​ពិន្ទុ​ក្នុង​ដៃ គឺ​ក្លឹប​ Manchester City និង​ Liverpool។ គិត​មក​ដល់​សប្ដាហ៍​ទី ៣៦​នេះ​ ពាន​លីគ​កំពូល​អង់គ្លេស​នៅ​តែ​ក្ដៅ​គគុក​នៅ​ឡើយ។

Image result for premier league logo

ក្លឹប​ Manchester City គិត​ត្រឹម​ពេល​នេះ​កំពុង​ឈរ​លើ​កំពូល​តារាង​ បន្ទាប់​ពី​ឈ្នះ​ក្លឹប​ Burnley កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។ ក្លឹប​ដែល​មាន​រហស្សនាម​មេឃ​ខៀវ​នេះ​ មាន ៩២​ពិន្ទុ ដោយ​លេង​ឈ្នះ​ ៣០​ដង ស្មើ​ ២​ដង និង​ចាញ់ ៤​ដង។

ចំណែក​ឯ​ក្លឹប​ Liverpool វិញ​ កំពុង​តែ​ឈរ​លេខ ២​ ហើយ​មាន​ ៩១​ពិន្ទុ។ ក្លឹប​មួយ​នេះ​លេង​ឈ្នះ ២៨​ដង​ ស្មើ ៧​ដង និង​ចាញ់​តែ​មួយ​លើក​ប៉ុណ្ណោះ។

កាល​ពី​រដូវ​កាល​ ២០១៧/១៨​កន្លង​ទៅ ក្លឹប​ជើងឯក​ Premier League គឺ​ក្លឹប​ Manchester City ដែល​កាល​នោះ​ ក្លឹប​មួយ​នេះ​ឈ្នះ​ដោយ​ពិន្ទុ​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ Premier League ដោយ​ឈ្នះ​ ១០០​ពិន្ទុ ចំណែក​ឯ​ក្លឹប​លេខ ២​គឺ ក្លឹប​ Manchester United ដែល​នៅ​ពេល​បញ្ចប់​រដូវ​កាល​ ក្លឹប​នេះ​មាន ៨១​ពិន្ទុ៕

អត្ថបទ៖ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds