អស់កង្វល់ពីរឿងសក់ស្កូវ! ដោយប្រើតាមវិធីពិសេស៣យ៉ាងនេះ

សក់ប្រែជា ស ឡើងស្កូវ ជាសញ្ញានៃភាពចាស់ដែលពេលខ្លះវាក៏អាចកើតមានទៅលើយុវវ័យ ឬមនុស្សវ័យកណ្តាលផងដែរ ដោយសារកត្តាចំណីអាហារដែលគ្មានជីវជាតិគ្រប់គ្រាន់ បរិយាកាសដែលនៅជុំវិញ និងកត្តាផ្សេងៗដទៃទៀតបណ្តាលមកពីការរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែនៅពេលនេះមិនបាច់បារម្ភទេ មានវិធីធម្មជាតិជាច្រើនយ៉ាងអាចព្យាបាលសក់ដែលឡើងស្កូវបាន ថែមទាំងប្រែជាសក់ពណ៌ធម្មជាតិផងដែរ ជាពិសេសគឺការប្រើទឹកខ្ទឹមបារាំង។

ដូច្នេះកុំឱ្យនៅរង់ចាំយូរ មកតាមដានវិធីពិសេស៣យ៉ាង ដើម្បីប្រែសក់ស្កូវទៅសក់ខ្មៅតាមបែបធម្មជាតិដូចខាងក្រោមនេះ៖

១. ទឹកខ្ទឹមបារាំង

គ្រឿងផ្សំ

– ខ្ទឹមបារាំង ១មើម

ការអនុវត្ត

– យកខ្ទឹមបារាំង ១ផ្លែ បកសម្បក លាងទឹកឱ្យស្អាតកាត់ជាដុំៗ រួចយកទៅកិន ឬក្រឡុកឱ្យហ្មត់ រួចច្រោះយកតែទឹកមកប្រើប្រាស់
– ប្រើទឹកខ្ទឹមបារាំងមកលាបឱ្យសព្វសរសៃសក់ និងស្បែកក្បាល ឬអាចលាបន្ថែមឱ្យច្រើនបន្តិចលើតំបន់ដែលសម្បូរស្កូវ
– បន្ទាប់មកយកប្រដាប់គ្របក្បាលមកគ្របឱ្យជិត ទុកចោលរយៈពេល ៤០នាទី ទៅ១ម៉ោង ចាំលាងចេញ ឬអាចទុកចោល១យប់តែម្តងក៏បានដែរ។
– ជាចុងក្រោយអ្នកអាចលាងសម្អាតសរសៃសក់ ជាមួយទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់។ ដោយអនុវត្តវិធិបែបនេះជាប្រចាំជាបន្តបន្ទាប់តែប៉ុន្មានខែ អ្នកនឹងឃើញលទ្ធផលជាមិនខាន។

២. ទឹកខ្ទឹមបារាំង និងប្រេងដូង

គ្រឿងផ្សំ

– ខ្ទឹមបារាំង ១មើម
– ប្រេងដូង ១ស្លាបព្រាបាយ

ការអនុវត្ត៖

– យកខ្ទឹមបារាំងចិតជាដុំៗទៅកិនឬក្រឡុក ហើយច្រោះយកតែទឹកប៉ុណ្ណោះ
– បន្ទាប់មកយកទឹកខ្ទឹមបារាំង លាយជាមួយនឹងប្រេងដូង ១ស្លាបព្រាបាយកូរចូលគ្នាឱ្យសព្វ ហើយយកមកលាបឱ្យសព្វសរសៃសក់ និងស្បែកក្បាល ដោយទុកចោល ឬគ្របទុករយៈពេល ៣០នាទី
– ជាចុងក្រោយងូតទឹកលាងចេញជាការស្រេច។ អ្នកអាចអនុវត្តវិធីនេះឱ្យបាន ២ដងក្នុងមួយសប្តាហ៍ ដើម្បីកម្ចាត់សរសៃសក់ដែលឡើងស្កូវ។

៣. ខ្ទឹមបារាំង និងទឹកក្រូចឆ្មារ

គ្រឿងផ្សំ

– ទឹកខ្ទឹមបារាំង ២ ទៅ៣ស្លាបព្រាបាយ
– ទឹកក្រូចឆ្មារស្រស់ៗ ១ស្លាបព្រាបាយ
– ប្រេងអូលីវ ១ស្លាបព្រាបាយ

ការអនុវត្ត

– លាយទឹកខ្ទឹមបារាំង ទឹកក្រូចឆ្មារស្រស់ៗ និងប្រេងអូលីវ បញ្ចូលគ្នា
– បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វស្បែកក្បាល និងសរសៃសក់ បន្ទាប់មកម៉ាស្សាថ្នមៗផងដើម្បីឱ្យវាជ្រាបសព្វសរសៃសក់ និងស្បែកក្បាល
– ទុកចោលរយៈពេល ១ម៉ោង ចាំលាងចេញនឹងទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់ជាការស្រេច៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds