កំណត់ត្រាសង្គ្រោះបាល់ Panalty របស់ CouThibaut rtois នៅ Real Madrid អន់៩៩%នៅរដូវកាលនេះ
ក្រុម Real Madrid បានរងការបរាជ័យក្នុងលទ្ធផល១ទល់០ទៅលើក្រុម Rayo Vallecanoឈរបាតតារាងលីគ Laliga កាលពីយប់មិញ។
គ្រាប់បាល់ជ័យជម្នះរបស់ Rayo គឺបានមកពីកីឡាករ Adri Embarba ទាត់បាល់ពិន័យ១១ម៉ែត្របន្ទាប់ពី Vallejoបង្កកំហុសលើ Javi Guerra ក្នុងតំបន់គ្រោះថ្នាក់នៅវគ្គទី១។ពិតណាស់! វាជាបាល់ពិន័យ១១ម៉ែត្រ ហើយស្ថានភាពនេះក្រុមទាំងមូលផ្ដល់ក្ដីសង្ឃឹមចុងក្រោយបំផុតទៅលើអ្នកចាំទីហើយ។
ប៉ុន្តែ Thibaut Courtois មិនអាចធ្វើបានទេក្ដៅពីតាមចាប់បាល់ស៊ុតដោយទិកនិកមិនបាន។រូបគេប្ដូរមកលេងនៅ Real Madrid រដូវកាលនេះហើយកំណត់ត្រាសង្គ្រោះបាល់ពិន័យ១១ម៉ែត្រនេះវិញគឺរូបគេស្មើនឹង០ទៅហើយ។
ម្ចាស់ស្រោមដៃមាស World Cup 2018 ជម្រើសជាតិបែលហ្សិករូបនេះលេងបង្ហាញខ្លួនឲ្យស្ដេច២៥ប្រកួត ទទួលភារកិច្ចចាប់បាល់ពិន័យ១១ម៉ែត្រ៨ដង របូតគ្រាប់បាល់៧ដង។ចំណែកម្ដងដែលនៅសល់មិននមែនជាការសង្គ្រោះនោះឡើយគឺអ្នកទាត់បាល់ពិន័យនោះទាត់ខុសទីនោះទេ៕
អត្ថបទ៖ គឹមស្រ៊ិន