ក្រោយបួសបានប៉ុន្មានថ្ងៃ ទីបំផុត លោកបងម៉ៅ ដល់ថ្ងៃលាចាសិក្ខាបទ (សឹក) វិញហើយ មើលទៅជ្រះថ្លាណាស់…(មានវីដេអូ)
កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ហៅ ពូម៉ៅ បានសម្រេចចិត្តទៅសាងផ្នួសមួយរយៈហើយ ដើម្បីយកធម៌យកអា មកដាក់ក្នុងខ្លួន និងរកអ្វីដែលស្ងប់ នៅវត្តពោធិ៍អណ្តែត ក្នុងខេត្តព្រៃវែង ដល់ថ្នាក់ ធ្វើឲ្យ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ខណៈពេលកំពុងបួស លោកបង ម៉ៅ តែងតែបង្ហោះរូបភាពជាច្រើនសន្លឹក និងភ្ជាប់សារញឹកញាប់ បង្ហាញពីអារម្មណ៍ស្រស់ស្រាយ ស្ងប់ ក្នុងចិត្ត មើល និងអានរួច មានអារម្មណ៍ជ្រះថ្លាតាម។
ក្នុងនោះ គេឃើញហ្វេសប៊ុកមួយទៀតឈ្មោះ “Sothea RaOne” ក៏បានបង្ហោះរូបភាព និងវីដេអូ ពីសកម្មភាព លោកបងម៉ៅ កំពុងសឹក រួចប្រាប់ថា “ក្រោយភ្លៀងមេឃនឹងស្រលះល្អ”។
ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតសូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
ចំណែកនាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ នេះ ចំថ្ងៃកាន់បិណ្ឌ១ លោកបងម៉ៅ ដល់ថ្ងៃលាចាសិក្ខាបទ (សឹក) វិញហើយ។ ក្នុងនោះ ហ្វេសប៊ុកមួយឈ្មោះ “N.N.P” បានប្រាប់ឲ្យដឹងថា “ពូម៉ៅសឹកវិញហើយ បងប្អូន”។