បុគ្គលល្បីៗ៤រូប បានសម្រេចចិត្តបួសជាព្រះសង្ឃ ដើម្បីយល់ដឹងពីព្រះពុទ្ធសាសនា និងសងគុណឪពុកម្តាយជាដើម…
ប្រិយមិត្តដែលនិយមតាមដានព័ត៌មានសិល្បៈ និងសង្គមប្រហែលជានៅចាំខ្លះៗចំពោះបុគ្គលល្បីៗ៤រូបដែលបួសក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីរំងាប់ទុក្ខ និងមានកត្តាជាច្រើនទៀត ដែលបណ្តាលឲ្យពួកគាត់សម្រេចធ្វើបែបនេះ ។ បួសក្នុងព្រះពុទ្ធសាសនា មានកាតព្វកិច្ចធំៗពីរ គឺបួសដើម្បីបំពេញវិបស្សនាធុរៈ និងបួសដើម្បីបំពេញគន្ថធុរៈ។ បួសមានន័យថា ការចេញចាកផ្ទះចូលកាន់ផ្នួសបួសជាបព្វជិត នៅក្នុងព្រះពុទ្ធសាសនា គឺដោយអាស្រ័យសទ្ធានិងឆន្ទៈក្នុងការប្រព្រឹត្តបដិបត្តិ តាមពា្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាអង្គម្ចាស់ មានបំណងសិក្សាអប់រំនៅក្នុងព្រះធម៌វិន័យនេះជាឧបសនិស្ស័យ ដ៏ប្រពៃខ្ពង់ខ្ពស់។
យ៉ាងណាមិញ នេះជាឈ្មោះ បុគ្កលល្បីៗមួយចំនួនដែលបានបួស ដើម្បីរកម្ចាត់ឱ្យអស់ទៅនូវ លោភៈ ទោសៈ មោហៈ ដែលស្ថិតនៅក្នុងខន្ធសន្តាន។
ទី០១. (លោក សុវណ្ណ រិទ្ធី) ក្រោយត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារយៈពេល១៨ខែ និងអនុវត្តទោសត្រឹម៥ខែ២៨ថ្ងៃ លោក សុវណ្ណ រិទ្ធី បានចេញពីពន្ធនាគារ ហើយបានបួសដើម្បីសងគុណឪពុកម្តាយ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដែលបានបង្ហាញពីសកម្មភាពលោកកំពុងកោរសក់សាងផ្នួស ដើម្បីសងគុណឪពុកម្តាយរបស់លោក ជាមួយនិង Caption ក្តីប្រាថ្នាទី១របស់ខ្ញុំ សូមបួសសងគុណលោកឪពុកអ្នកម្តាយ។
ទី០២. (លោក ដែន សូនី) ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ លោក ដែន សូនី សម្រេចចិត្តបួសហើយ ដោយសារតែ ព្រោះជាប់បំណន់ព្រះ ព្រោះកន្លងមកធ្លាប់សន្យា នៅមុខព្រះថា បើលួងលោមស្នេហ៍ Love Riya បានសម្រេច នឹងសាងផ្នួស១អាទិត្យ។
ទី០៣. (លោក ឌួង ឆាយ) ក្រោយពីផ្ទុះរឿងរ៉ាវក្នុងគ្រួសារ ដែលបានលាតត្រដាង ដោយអតីតភរិយា អំពីអំពើហឹង្សា វាយដំ ទាត់ធាក់ប្រពន្ធ ឈានដល់ផ្លូវបំបែក និងបណ្តាលឲ្យបាត់បង់ គោរមងារជាឧកញ៉ាផងនោះ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ លោក ឌួង ឆាយ បានគ្រងស្បង់ជីពរ សាងផ្នួស ក្នុងគោលបំណង សងគុណអ្នកមានគុណ និងជំរះនូវបាបកម្ម ដែលខ្លួនបានសាងកន្លងមក ។
ទី០៤. ( ហ៊ា រិទ្ធ) បន្ទាប់ពីលោកស្រី ទ្រី ដាណា បានប្រកាសថា នឹងលះលែងគ្នា ស្រាប់តែ ហ៊ា រិទ្ធ បានសម្រេចចិត្តបួសជាព្រះសង្ឃ បានចេញនូវវិដេអូមួយឃ្លីបសុំទោសទៅកាន់ប្រពន្ធរបស់ខ្លួន ហើយសូមឲ្យប្រពន្ធខ្លួនគឺអ្នកស្រី ទ្រី ដាណា ទៅដកពាក្យលែងលះគ្នាពីតុលាកា ព្រោះលោកបានដឹងកំហុស និងចង់វិលត្រឡប់ទៅមើលថែប្រពន្ធដូចដើមវិញ៕