ដំណឹងក្តៅៗ!! លោក ស៊ី ជិនពីង ប្រកាសថា «បុរសៗ ហាមឆ្កួតនឹងតារាមុខស្រី!» បើមិនចង់បែបនេះ…
យោងតាមការផ្សាយពីសារព័ត៌មាន AP បានរាយការណ៍កាលពីពេលថ្មីៗនេះថា លោក ស៊ី ជិនពីង ប្រធានាធិបតីប្រទេសចិន ប្រកាសស្ដីពីផែនការ
«ស្ដារប្រទេសជាតិនិងបដិវប្បធម៌» ដើម្បីគ្រប់គ្រងសង្គម ការសិក្សា សាសនា កិច្ចការងារផ្សេងៗនៅក្នុងរង្វង់សិល្បៈនិងប្រជាជន
ឱ្យដំណើរការទៅតាមចរិយាធម៌ដែលត្រឹមត្រូវ តាមចក្ខុវិស័យរបស់រដ្ឋាភិបាល ដោយសង្ឃឹមយ៉ាងមុតមាំថានឹងកសាងប្រទេសជាតិចិនឱ្យរឹងមាំ និងកសាងសង្គមឱ្យល្អប្រសើរ។
រដ្ឋាភិបាលក្រុងប៉េកាំងនឹងចូលទៅក្ដោបក្ដាប់ឧស្សាហកម្មអ៊ិនធឺណិតយ៉ាងតឹងរ៉ឹង ដោយមានការបង្កើតច្បាប់បង្គាប់បញ្ជាទៅលើក្រុមហ៊ុនដែលផ្ដល់សេវាកម្មអនឡាញ
ដូចជា ហ្គេម ហាងអនឡាញ និង បណ្ដាញសង្គម ដើម្បីប្រឆាំងនឹងការផ្ដាច់មុខនិងរក្សាសុវត្ថិភាពអ្នកប្រើប្រាស់ ជាពិសេសក្រុមហ៊ុនធំៗដូចជា Tencent និង Alibaba ដែលជាក្រុមហ៊ុនធុរកិច្ចដ៏ធំនិងមានសេរីភាពខ្លាំងពេក។
ក្មេងនិងយុវជនអាយុក្រោម១៨ឆ្នាំ នឹងអនុញ្ញាតឱ្យលេងហ្គេមអនឡាញបានមួយសប្ដាហ៍៣ម៉ោង និងហាមលេងក្នុងថ្ងៃសិក្សាជាដាច់ខាត រួមទាំងត្រូវកំណត់ការប្រើប្រាស់អ៊ិនធឺណិត ដើម្បីទប់ស្កាត់ការចាប់អារម្មណ៍ខ្លាំងពេកទៅលើតារាចម្រៀង តារាសម្ដែង ឬសិល្បករ និងសិល្បការិនី ដែលជារឿងមួយមិនស័ក្ដិសម។
អ្នកអភិវឌ្ឍហ្គេមផ្សេងៗ នឹងត្រូវស្នើឱ្យផ្លាស់ប្ដូរឈ្មោះហ្គេមថ្មីហើយផ្ញើទៅកាន់អាជ្ញាធរដើម្បីពិចារណាអនុម័តថាអាចចេញលក់លើទីផ្សារ ជាពិសេសនោះអាជ្ញាធរក៏ទាមទារឱ្យអ្នកផលិតហ្គេមដើម្បីជាតិនិយម ចូលទៅក្នុងហ្គេមនោះផងដែរ។
ងាកមករង្វង់សិល្បៈវិញ សម្រាប់បុរសដែលមានមុខមាត់ស្អាតបែបមនុស្សស្រី នឹងមានចរិតទន់ភ្លន់ មិនស័ក្ដិសមជាបុរសតាមបែបបុរសចិន ហាមឱ្យចេញមុខតាមបណ្ដាញសារព័ត៌មានទូរទស្សន៍ ចំណែកកម្មវិធីដែលពាក់ព័ន្ធនឹងកូនរបស់បុគ្គលល្បីៗក៏នឹងត្រូវហាមឃាត់ មិនឱ្យមានការផ្សាយជាដាច់ខាត។
រដ្ឋាភិបាលមើលឃើញថាសិល្បករនិងអាយដលចិន កំពុងតែទទួលឥទ្ធិពលពីវង្វង់សិល្បៈរបស់ជប៉ុននិងកូរ៉េខាងត្បូងខ្លាំងពេល ដែលជាគំរូមួយឱ្យយុវជន យកតម្រាប់តាមនិងគ្មានលក្ខណៈសម្បត្តិជាបុរសពេញអង្គ។
សិល្បករ តារាចម្រៀង តារាសម្ដែង នឹងត្រូវឃ្លាំមើលនិងគ្រប់គ្រងពីលើ បុគ្គលណាដែលប្រព្រឹត្តិខុសទៅនឹងចរិយាធម៌របស់ចិន ឬបង្ហាញការប្រឆាំងច្បាប់សង្គម
នឹងត្រូវហាមមិនឱ្យបង្ហាញខ្លួនតាមចេញមុខតាមសារព័ត៌មាន និងបញ្ចៀសការផ្សព្វផ្សាយបុគ្គលល្បីលើអ៊ិនធឺណិតបែបមិនសមរម្យ រួមទាំងហាមផ្ដាច់ការអបអរសាទរ
ការមានទ្រព្យសម្បត្តិច្រើនរបស់តារា តែត្រូវងាកមកឃោសនាផ្សព្វផ្សាយវប្បធម៌ចិនបុរាណដែលមានភាពអស្ចារ្យ និងវប្បធម៌សង្គមនិយមជាន់ខ្ពស់យ៉ាងខ្ជាប់ខ្ជួនវិញ៕