គ្រប់គ្នាភ្ញាក់ព្រឺត ត្រង់ពាក្យ មួយឃ្លា របស់ អាជី និយាយថា “ខ្ញុំងើបពីគេងហើយ ខ្ញុំអត់ងួតទឹក ក៏ខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំស្អាតដែរ, ក្នុងចំណោមមនុស្សស្រី១០នាក់ ខ្ញុំគិតថា ខ្ញុំស្អាតជាងគេ៩នាក់ហើយបង”, ស្តាប់រួច ម្នាក់ៗ នាំគ្នា comment ថា…

កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ គេឃើញ កញ្ញា តេង ស៊ីណាត ហៅ អាជី ដែលជាអ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះម្នាក់ បានលេចមុខថតឲ្យសំអាងការមួយ ពិសេសតម្លៃខ្លួនទទួលបានរហូតដល់ទៅ ៣ម៉ឺនដុល្លារ ឯណោះ ក្នុង១ខែ។

ក្នុងកិច្ចសម្ភាសន៍ អាជី បានបញ្ជាក់ច្បាស់ៗ ប្រាប់ទៅលោក អ៊ឹម ជីវ៉ា ថា “និយាយទៅមួយរយៈនេះ រៀងមមាញឹកដែរបង ព្រោះមានការងារច្រើន​ទំាងការលក់អនឡាញ និងថតស្ពត មានអ្នកចង់បានខ្ញុំក្នុងការថតច្រើន…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជី បានបន្ថែមទៀត ទាក់ទងការថតឲ្យសំអាងការ មយូរ៉ា ថា “គាត់ហៅខ្ញុំថតនេះ រយៈពេល១ខែពេញ, និយាយទៅខ្ញុំគិតថាខ្ញុំស្អាត ស្លៀកពាក់អីក៏ស្អាត ហើយរាងខ្ញុំតូចច្រឡឹង ខ្ញុំស្អាតពីធម្មជាតិ និយាយអោយចំទៅខ្ញុំជឿជាក់លើខ្លួនឯង សូម្បីតែគេហៅខ្ញុំថតស្ពតផ្សេងៗ”។

កាន់តែគួរឲ្យចាប់អារម្មណ៍បំផុតត្រង់ពាក្យ អាជី និយាយថា “ខ្ញុំស្លៀកឈុតអីក៏ស្អាត ខ្ញុំងើបពីគេងហើយ ខ្ញុំអត់ងួតទឹក ក៏ខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំស្អាតដែរ, ក្នុងចំណោមមនុស្សស្រី១០នាក់ ខ្ញុំគិតថា ខ្ញុំស្អាតជាងគេ៩នាក់ហើយបង ព្រោះថាខ្ញុំមានពណ៌សម្បុរស្រស់ស្អាតពាក់អីក៏វាសម”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជី បន្តទៀតថា “និយាយទៅ សំអាងការនេះខ្ញុំទើបតែទទួលគាត់មួយទេ គាត់ទាក់ទងខ្ញុំមួយសបា្តហ៍ហើយបង ហើយសម្រាប់តម្លៃខ្លួន គឺគាត់ឲ្យខ្ញុំចុះកុងត្រា រយៈពេល១ខែ គាត់ឲ្យខ្ញុំ ៣ម៉ឺនដុល្លារ…”។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds