ចេញ១៤ម៉ោង អ្នកមើល៥០លានដង! បទថ្មី Lisa ចេញមិនបានប៉ុន្មានម៉ោងផង, អ្នកលេងបណ្តាញសង្គមនៅខ្មែរ ស្រងាកចិត្តព្រោះតែ… (មានវីដេអូ)

កូរ៉េខាងត្បូង​៖ បន្ទាប់ពី​បាន ធ្វើ​ឲ្យ​ហ្វេ​នៗ​រង់​ជា​យូរ​មកហើយ ឥលូវ​នេះ​ត្រូវបាន​បង្ហោះ​ក្នុង ឆា​ណែ​ល Youtube ផ្លូវការ Lisa សមាជិក​របស់​ក្រុម BLACKPINK បានចេញ​វីដេអូ​ចម្រៀង MV ជា​ផ្លូវការ​បទ «LALISA» កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​។​

ទន្ទឹមនឹង​នេះដែរ បទ​ចម្រៀង​មួយ​នេះ ជា​ចង្វាក់ Hip-hop បែប​កន្ត្រាក់​អារម្មណ៍ លាយឡំ​ទៅនឹង​សាច់​បាស បុក​ញ័័​រ​ទ្រូង គួបផ្សំ​ទៅនឹង ការផ្លាស់ប្តូរ​ប្លង់​នីមួយៗ ពិតជា​គួរ​ឲ្យ​ចង់​ទស្សនា​។ អ្វីដែល​ពិសេស​នោះ ជំនាញ​រ៉េ​ប​យ៉ាង​ប៉ិនប្រសប់ បូករួម​ទៅនឹង សម្រស់​ដ៏​ស្អាត​មាន​ទំនុកចិត្ត​របស់​នាង ក្នុង​ការលេង​ស្ទីល​ម៉ូដ​ខោអាវ​នីមួយៗ ថែមទាំង​ក្បាច់​រាំ​ដ៏​រស់​រវើក​ទៀតផង​នោះ បានធ្វើ​ឲ្យ​វីដេអូ​មួយ​នេះ កាន់តែ​ទាក់ទាញ​ទ្វេ​រដង​។​

​ទោះជា​យ៉ាងណាក្តី រឿងរ៉ាវ​វីដេអូ​ចម្រៀង​មួយ​នេះ បាន​ក្លាយទៅជា​ប្រធានបទ​ក្តៅគគុក នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុងប្រទេស​ទៅវិញ នៅត្រង់​ឈុត​មួយ នៅក្នុង MV មួយ​នេះ ដែល​តារា​ស្រី​កើត​ឆ្នាំ ១៩៩៧​រូបនេះ បានដាក់​បញ្ចូល ទៅនឹង​វប្បធម៌ នៃ​ដើមកំណើត​ប្រទេស​ថៃ​របស់ខ្លួន​។​

​ហេតុផល​មួយ​នេះហើយ ដែល​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន បាន​បញ្ចេញមតិ​មួយចំនួន ក្នុង​ការលើក​ខ្លោងទ្វារ​ប្រាសាទ ស្រដៀង​ទៅនឹង​ប្រាសាទព្រះវិហារ បានធ្វើ​ឲ្យ​មហាជន ក៏ដូចជា អ្នកគាំទ្រ​វិស័យ K-pop មានការ​ស្រងាក​ចិត្តជា​ខ្លាំង​។​

ថ្វី​ត្បិត​ដូច្នេះ ក៏​មានមតិ​មួយចំនួន​ផងដែរ បាន​លើកឡើងថា ប្រាសាទ​ដែល​នៅក្នុង​ប្លង់​មួយ ក្នុង​បទ​ចម្រៀង​មួយ​នេះ វា​មាន​ភាព​ស្រដៀង​ទៅនឹង ប្រាសាទព្រះវិហារ​ពិតប្រាកដ ក៏ប៉ុន្តែ​វា​ជា​ប្រាសាទ​មួយ ដែល​នៅក្នុង​ស្រុកកំណើត​របស់ Lisa នៅ​ខេត្ត​បុរី​រាម (​ខេត្ត​បុរីរម្យ ដែល​ជា​អតីត​ខេត្ត​ខ្មែរ​ពីមុន​) ស្ថិតក្នុង​ប្រទេស​ថៃ ដែលជា​ប្រាសាទ «​ភ្នំ​រូង​»​។​

​រហូតដល់​ពេលនេះ វា​បាន​ក្លាយជា​រឿងរ៉ាវ​ចំណុច​រសើប​មួយ របស់​អ្នក​និយម​លេង​អ៉ី​ន​ធឺ​ណែ​ត​នៅ​ខ្មែរ ដោយបាន​លើកឡើង និយាយ​ពី​ប្រធានបទ​មួយ​នេះ យកមក​វែកញែក និង​ចែករំលែក ខ្វែងគំនិត​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ តែ​យ៉ាងណាមិញ សង្ឃឹមថា​មហាជន បើក​ចិត្ត​ទូលាយ ក៏ដូចជា​មានគំនិត​វិជ្ជមាន ក្នុងការ​បញ្ចេញមតិ​ដូច្នេះ​ដែរ​។ បទនេះ ក្រោយចេញត្រឹមរយៈពេល១៤ម៉ោងប៉ុណ្ណោះ អ្នកទស្សនាប្រមាណ៥០លានដងបាត់ទៅហើយ ជាមួយនឹងការបញ្ចេញមតិជាង១លានដង៕ ប្រភពពី​khmerload​

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds