លោក បៀន ស៊ាវម៉ីង ត្រូវបានតែងតាំងជាជំនួយការនាយកដ្ឋានកិច្ចការនយោបាយនៃគណបក្សយុវជនកម្ពុជា
ភ្នំពេញ ៖ លោក បៀន ស៊ាវម៉ីង ត្រូវបានតែងតាំងជាជំនួយការនាយកដ្ឋានកិច្ចការនយោបាយ នៃគណបក្សយុវជនកម្ពុជា ។ នេះបេីយោងតាមសេចក្ដីសម្រេចស្ដីពីការតែងតាំងមន្ត្រីនយោបាយ នៃគណបក្សយុវជនកម្ពុជា ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១។
លោក បៀន ស៊ាវម៉ីង ជាយុវជនដែលឈឺឆ្អាលចំពោះសង្គមជាតិ មាតុភូមិ និងស្រលាញ់យុត្តិធម៌សង្គម។ លោក បៀន ស៊ាវម៉ីង មានស្រុកកំណេីតនៅរាជធានីភ្នំពេញ។ យុវជនរូបនេះមានជំនាញផ្នែកទំនាក់ទំនង និងជំនាញពាក់ព័ន្ធផ្សេងៗទៀត ដែលជាធនធានមនុស្សសំខាន់នៅក្នុងគណបក្សយុវជនកម្ពុជា។
គណបក្សយុវជនកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ពេជ្រ ស្រស់ ជាប្រធានគណបក្ស បានធ្វេី និងកំពុងតែធ្វេីឱ្យគណបក្សយុវជនកម្ពុជា ជាក្ដីសង្ឃឹមសម្រាប់យុវជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៃប្រទេសកម្ពុជា៕