ដល់.ក! បុរសរូបនេះ ថា​ ពាក់ត្រឡោកដូង ស្រួលជាងពាក់ម៉ាស់ធម្មតា មានអីត្រូវគេពិន័យឲ្យ…

ឥណ្ឌូណេស៊ី ​៖ កាលពី​ថ្មីៗ​នេះ បុរស​ម្នាក់​ឈ្មោះថា Nengah Budiasa អាយុ​៤៤​ឆ្នាំ មកពី​កោះ​បាលី ក្នុងប្រទេស​ឥណ្ឌូណេស៊ី បាន​យក​ត្រឡោក​ដូង ទៅ​កែច្នៃ​ធ្វើជា​ម៉ាស់​សម្រាប់​ពាក់ ដែល​គាត់​យល់ថា វា​ពាក់​ទៅ​មាន​ភាពងាយស្រួល​ជាង​ពាក់​ម៉ាស់​ធម្មតា​។​

តួយ៉ាង គាត់​បាន​ឲ្យ​ដឹងថា គាត់​ត្រូវ​ប្រើការ​ផ្លុំ​កញ្ចែ នៅពេល​បំពេញភារកិច្ច និង​ពិបាក​យ៉ាងខ្លាំង​ក្នុងការ​ពាក់​ម៉ាស់​ធម្មតា​។ ហើយ​កាលពីមុន​គាត់​ក៏​ធ្លាប់​ពាក់​ម៉ាស់​ធម្មតា​ដែរ តែ​វា​កខ្វក់​យ៉ាង​ឆាប់រហ័ស

ដូច្នេះ​គាត់​ក៏​ពាក់​ត្រឡោក​ដូង​វិញ ដែលមាន​ប្រឡោះ​សម្រាប់​ផ្លុំ​កញ្ចែ និង​ជួយ​ធ្វើ​ឲ្យ​គាត់​និយាយ​កាន់តែច្បាស់​ផងដែរ​។ បន្ថែម​ពីនេះ​ទៀត គាត់​មិនមាន​ការភ័យខ្លាច​ចំពោះ​សុខភាព​ទេ បើទោះជា​ស្ថិតក្នុង​អំឡុងពេល​ជំងឺ​កូ​វីដ​-១៩​រាតត្បាត​ក៏ដោយ​។​

យ៉ាងណាមិញ គាត់​ត្រូវបាន​ឃាត់ខ្លួន​ដោយ​មន្ត្រី​មកពី​ទីភ្នាក់ងារ​សណ្ដាប់ធ្នាប​សាធារណៈ ដែល​បានធ្វើ​ការណែនាំ​ថា ត្រឡោក​ដូង​មិនអាច​បំពេញ​តាម​តម្រូវការ​ស្ដង់ដារ​សម្រាប់​ការការពារ​ពី​ជំងឺ​កូ​វីដ​-១៩​ទេ និង​ផ្ដល់ជូន​នូវ​ម៉ាស់​ពាក់​ការពារ​ដ៏​ត្រឹមត្រូវ​ទៅដល់​គាត់ ហើយ​ចំពោះ​ការពិន័យ គាត់​ត្រូវបាន​គេ​ឲ្យ​អា​វ៉ង់​ផងដែរ​៕ ប្រភព:khmerload​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds