ក្រោយសែនព្រេនជាមួយស្វាមី ពេលនេះ អ្នកនាង ស៊ន សៀវមី ពពោះជិតគ្រប់ខែ ខណៈអ្នកគាំទ្រយល់ឃើញថា…
គេនៅចាំ បានថា ម្ចាស់ មេដាយមាស កីឡាអាស៊ី លោកជំទាវ ស៊ន សៀវម៉ី បានភ្ជាប់ពាក្យ ជាមួយលោក កែវ ដេវីត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ ក្រោមការ ចូលរួមពីចាស់ទុំ សងខាង និងមិត្តភក្ដិ ជាច្រើនផងដែរ។
ក្រោយភ្ជាប់ពាក្យរួច នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្របពេលស្ថានភាពកូ វី ដ១ ៩ កំពុងតានតឹង លោកជំទាវ ស៊ន សៀវម៉ី បានសម្រេចសែនព្រែនបន្តិចបន្តួចជាមួយគូដណ្ដឹង ដោយមានការអញ្ជើញត្រឹមតែមិត្តភក្ដិ បងប្អូនជិតស្និទ្ធ ប៉ុន្មាននាក់ មកចូលរួមពិធីប៉ុណ្ណោះ។
បន្ទាប់ពីសម្រេចសែនព្រេន មិនបានប៉ុន្មានខែផង លោកជំទាវ ស៊ន សៀវម៉ី ក៏ទទួលបានចំណងដៃ កូនក្នុងផ្ទៃម្នាក់ តែជាក្មេងស្រី ឬក្មេងប្រុសនោះ រូបនាង ក៏មិនធ្លាប់បានបង្ហើបទេ។ តែអ្វី ដែលកត់សម្គាល់នោះ កាលនៅក្រមុំ មិនទាន់រៀបការ មិនទាន់ពពោះ កីឡាការិនី ស៊ន សៀវម៉ី ត្រូវបានមហាជន ផ្ទុះការកើតសរសើរពី សម្រស់របស់រូបនាង។
ដោយឡែក ថ្មីៗនេះ សៀវម៉ី បង្ហោះរូប ពេលកំពុងពពោះ ឃើញថា រូបនាងបែកសាច់បែកឈាម ស្រប់ស្អាតមួយបែបផងដែរ។ លុះនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ទៀត សៀវម៉ី បានបង្ហោះកម្រងរូបថតដ៏ស្រស់ស្អាតជាច្រើនសន្លឹកជាមួយស្វាមី ក្នុងពេលពពោះកូនដំបូងនេះ ខណៈថ្ងៃសម្រាលក៏ខិតជិតមកដល់នោះ។
តាមរយៈនេះ អ្នកគាំទ្រ បានសម្ដែងការអបអរសាទរ ជាមួយនឹងការលើកឡើងថា «ម៉ែឪខ្ពស់ហើយ ចុះកូនខ្ពស់យ៉ាងណាទៅ , ស្រស់ស្អាតណាស់បង, ថតអញ្ចឹងស្អាត មិនបាច់ចេញក្បាលពោះនោះទេ, ស្រស់ស្អាតណាស់ បងស្រី, ស្អាតប្លែកមែនទែនបង, ស្អាតណាស់»៕