ឯកភាពភ្លាម រុះរើភ្លាម ដើម្បីសម្រេចតាមការគ្រោងទុក

(ភ្នំពេញ​)៖ដោយមានការយកចិត្តទុកដាក់ពី ឯ.ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យថ្ងៃទី០៨/០៩/២០២១ នៅវេលាម៉ោង៨:៣០នាទីព្រឹកក្រុមការងាររដ្ឋបាលខណ្ឌPSC សហការជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ផ្លូវល្បឿនល្បឿន បានបន្តចុះរុះរើសំណង់ផលប៉ះពាល់ដើម្បីពន្លឿនការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ស្ថិតនៅភូមិសំរោង និងភូមិចែងម៉ែង ស/កសំរោងក្រោម។

ក្រុមការងារ ចុះរុះរើសំណង់ផលប៉ះពាល់របស់ប្រជាពលរដ្ឋដែលបានឯកភាពទទួលយកសំណងរួចរាល់ហើយ។

សូមអបអរសាទរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទន្ទឹងរង់ចាំផ្លូវល្បឿនលឿន ភ្នំពេញ-កំពង់សោម

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds