សមាគម​អាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធដេីម្បីសន្តិភាព​​ ប្រគល់ថវិកាមូនិធិសង្គ្រោះ​ជូនក្រុមគ្រួសារសមាជិក​ ដែលបានទទួលមរណភាពកន្លងមកសរុប០៧គ្រួសារ​

(ភ្នំពេញ)​ ៖ វេលាម៉ោង០៥:៣០នាទីល្ងាច ថ្ងៃចន្ទ​ ទី០៦​ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ សមាគម​អាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធដេីម្បីសន្តិភាព ដែលមានលោក​ កៀង​ ល័ក្ស​ អភិបាលរងខណ្ឌកំបូលជាប្រធានកិត្តិយស​ និងដឹកនាំដោយលោ​ក​ ហ៊ាង​ វិទ្យា​ ជាប្រធាន​ បានរៀបចំកម្មវិធីប្រគល់ថវិកាមូនិធិសង្គ្រោះ​ជូនក្រុមគ្រួសារសមាជិក​ ដែលបានទទួលមរណភាពកន្លងមកសរុប៧គ្រួសារ​ ដែលកម្មវិធីនេះប្រព្រឹត្តឡេីងនៅស្នាក់ការកណ្តាលស្ថិតនៅភូមិ​ សង្កាត់​ចោមចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។

នាឱកាសនោះដែរលោក​ កៀង​ ល័ក្ស​ អភិបាលរងខណ្ឌកំបូលជាប្រធានកិត្តិយសបានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខបងប្អូនអ្នករត់កង់បីគ្រប់គ្នាៗ

ជាមួយគ្នានេះដែរ លោកអភិបាលរងខណ្ឌ បានអំពាវនាវដល់បងប្អូនអ្នករត់កង់បី ទាំងអស់ខិតខំយកចិត្តទុកដាក់គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និង រក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ការពារ និង ៣កុំ ក៍ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍នាពេលនេះ ។ម្យ៉ាងទៀត សូមកុំប្រមូលផ្តុំ ជួបជុំគ្នា ហើយ ប្រសិនបើគ្មានការចាំបាច់ទេ សូមបងប្អូនកុំចេញក្រៅផ្ទះអោយសោះដើម្បី ជៀសវាង ការរីករាលដាលឆ្លងកីវីដ-១៩ ។

សូម​បញ្ជាក់​ជូនផងដែរថាថវិការដែលប្រមូលបានពីបងប្អូនសាជិក-សាមាជិកា​ ទាំងអស់គឺទទួលបាន​ ១៩.១៧៥.០០០រៀល​ ដែល​ថវិកាទាំងអស់នេះគឺសុទ្ធតែជាការចូលរួមនឹងទឹកចិត្តរបស់សមាជិកក្នុងសមាគមទាំងអស់តែម្តង។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds