អភិបាលខេត្តចុះពិនិត្យមើលរមណីយដ្ឋានអូរទឹកខៀវ រមណីយដ្ឋានក្បាលទន្សោង ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្នុងការទាក់ទាញភ្ញៀវទេសចរ​ក្នុងខេត្ត​ឧត្តរមានជ័យ​

(​ឧត្តរមានជ័យ​)អភិបាលនៃគណ:អភិបាលខេត្តឧត្ដរមានជ័យ កាលពីចុងសប្ប្តាហ៍កន្លងទៅដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពទឹកនៅទំនប់អាង០៥ ។
ដោយបានបន្តដំណើរចុះពិនិត្យមើលរមណីយដ្ឋានអូរទឹកខៀវ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកត្រពាំងប្រាសាទ និងបានចេញដំណើរមករមណីយដ្ឋានក្បាលទន្សោង ។
ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់សោភ័ណភាព ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្តនៅស្រុកអន្លង់វែង លើទឹកដីជាយដែន មួយនេះឲ្យបានច្រើនកុះករក្រោយពេលស្ថានភាពកូវីដ-១៩ បានស្ងប់ស្ងាត់ទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds