ការចាក់វ៉ាក់សាំងកូវីដ-១៩ជូនកុមារនិងយុវវ័យអាយុពី១២ ដល់១៧ឆ្នាំបានប្រមាណ១២ម៉ឺននាក់​ គិតត្រឹម​ល្ងាច​នេះ​

(ភ្នំពេញ)៖កុមារនិងយុវវ័យដែលមានអាយុពី១២ឆ្នាំដល់ ១៧ឆ្នាំ គិតមកដល់ល្ងាចថ្ងៃទី០៨ខែសីហសឆ្នាំ២០២១នេះបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានប្រមាណជា១២ម៉ឺននាក់ហើយក្នុងចំណោមកុមារនិងយុវវ័យរស់នៅ រាជធានីភ្នំពេញដែលត្រូវចាក់វ៉ាក់សាំងចំនួន២១ម៉ឺននាក់។

តួលេខនេះបានបញ្ជាក់ ក្នុងពេលដែលលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញពិនិត្យមើលសកម្មភាពនៃការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យនៅមណ្ឌលសុខភាព ទឹកថ្លា ខណ្ឌសែន សុខនារសៀលថ្ងៃអាទិត្យទី៨ខែសីហានេះ។

ក្នុងឱកាសនោះលោកអភិបាលរាជធានីបានធ្វើការណែនាំឱ្យលោកចៅសង្កាត់ទឹកថ្លានិងអភិបាលខណ្ឌសែនសុខ ត្ក៏ដូចខណ្ឌដទៃទៀតដែរត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ពិសេស កុមារនិងយុវវ័យអាយុ១២ឆ្នាំទៅដល់១៧ ឆ្នាំនាំគ្នាមកចាក់សាំងឱ្យបានគ្រប់ៗគ្នា។

លោកបញ្ជាក់ទៀតថា សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាលោកបានខិតខំខ្នះខ្នែង និងរកគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជាខណៈដែលប្រទេសមួយចំនួនមិនទាន់នឹងបានចាក់វ៉ាក់សាំងសម្រាប់មនុស្សចាស់នៅឡើយផង។

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី៨សីហានេះថាសម្រាប់រាជធានីភ្នំពេញកុមារនិងយុវវ័យ អាយុពី១២ឆ្នាំដល់១៧ឆ្នាំ ដែលត្រូវទទួលការចាក់វ៉ាក់សាំង មានចំនួនប្រមាណជា ២១ម៉ឺននាក់ ។ ក្នុងចំនួននេះ បើគិតពីថ្ងៃទី០១ សីហា រហូតមកដល់រសៀលថ្ងៃទី៨ ខែសីហានេះប្រមាណជា ១២ម៉ឺននាក់ហើយ ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds