លោក ពេជ្រ ស្រស់ កំពុងធ្វើឲ្យយុវជនខ្មែរ ដែលបានចូលរួមធ្វើនយោបាយជាមួយនឹងគណបក្សយុវជនកម្ពុជាមានភាពឯករាជ្យ ម្ចាស់ការលើវាសនាខ្លួនឯង

ភ្នំពេញ÷ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បង្ហោះតាមគណនីហ្វេសបុកលោកថាក្រោមការដឹកនាំរបស់ឯកឧត្តម ពេជ្រ ស្រស់ គឺបាននឹងកំពុងធ្វើឲ្យយុវជនខ្មែរ ដែលបានចូលរួមធ្វើនយោបាយជាមួយនឹង

គណបក្សយុវជនកម្ពុជាមានភាពឯករាជ្យ ម្ចាស់ការលើវាសនាខ្លួនឯង ព្រមទាំងមាននូវភាពជាអ្នកដឹកនាំប្រកបទៅដោយសក្តានុពលក្នុងការកសាងប្រទេសកម្ពុជាឲ្យមានការរីកចំរើនពិតប្រាកដ ដូច្នេះបើបងប្អូនជនរួមជាតិ ឬយុវជនខ្មែរមាននូវបំណងចង់ធ្វើនយោបាយ បងប្អូនអាចជ្រើសរើសគណបក្សយុវជនកម្ពុជាគឺមិនខុសនោះឡើយ ដោយសារតែការដឹកនាំ

របស់ឯកឧត្តម ពេជ្រ ស្រស់ ផ្តល់ភាពម្ចាស់ការដល់ថ្នាក់ដឹកនាំរួមការងារ និងមានតម្លាភាពផ្ទៃក្នុងបក្ស មិនពុករលួយ មិនបក្ខពួកនិយមឡើយ គឺឈរលើគោលការណ៍ឆន្ទៈ សមត្ថភាពនិងលទ្ធភាពរបស់សមាជិកក្រុមការងាររៀងៗខ្លួន។ 👍👍

គួរបញ្ជាក់ថា គណបក្សយុវជនកម្ពុជាមានភាពឯករាជ្យ ម្ចាស់ការលើវាសនាខ្លួនឯង ព្រមទាំងមាននូវភាពជាអ្នកដឹកនាំប្រកបទៅដោយសក្តានុពលក្នុងការកសាងប្រទេសកម្ពុជាឲ្យមានការរីកចំរើនពិតប្រាកដ ដែរជាគោលដៅរបស់យុវជនជំនន់ក្រោយ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds