លោក ពេជ្រ ស្រស់ ដឹកនាំកិច្ចប្រជុំពង្រឹងគុណភាពការងារផ្ទៃក្នុងគណបក្ស និងដាក់ទិសដៅចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំខាងមុខនេះ

ភ្នំពេញ÷ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បាន ដឹកនាំសមាជិកគណ:កម្មាធិការអចិន្រ្តៃយ៍របស់គណបក្សយុវជនកម្ពុជាប្រជុំតាម ZOOM ដើម្បីពង្រឹងគុណភាពការងារផ្ទៃក្នុងគណបក្ស និងដាក់ទិសដៅចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំខាងមុខនេះ។

បើយោងតាមគណនីហ្វេសបុកលោក ពេជ្រ ស្រស់បានបញ្ជាក់ថាកិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សយុវជនកម្ពុជា  ដែលខ្ញុំដឹកនាំប្រជុំតាមកម្មវិធី  ZOOMដើម្បីពង្រឹងគុណភាពការងារផ្ទៃក្នុងគណបក្ស និងដាក់ទិសដៅចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំនេះដែរ ខ្ញុំតែងតែផ្តាំផ្ញើសមាជិកទាំងអស់គឺប្រកាន់ខ្ជាប់ការធ្វើនយោបាយដោយភាពថ្លៃថ្នូរកុំលាបពណ៌គេ កុំមួលបង្កាច់គេ កុំបញ្ជេះពលរដ្ឋឲ្យស្អប់បុគ្គលណាមួយជាពិសេសត្រូវធ្វើនយោបាយស្មោះត្រង់ចំពោះជាតិមាតុភូមិខ្លួនឯង និងត្រូវបម្រើម្ចាស់ឆ្នោតឲ្យអស់លទ្ធភាព ដែលពួកយើងមាន ព្រមទាំងត្រូវធ្វើនយោបាយបង្រួបបង្រួមជាតិ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds