ស្ត្រីជនជាតិថៃ៣នាក់ ត្រូវបានចាប់ខ្លួនខណៈខណៈព្យាយាមឆ្លងដែនខុសច្បាប់
(បន្ទាយមានជ័យ)៖ ស្ត្រីជនជាតិថៃ០៣នាក់ បានកំពុងព្យាយាមឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោក ប៉ុស្តិ៍បឹងសាគូ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១និងកម្លាំងយោធាកងពលលេខ៥១បានសហការគ្នាឃាត់ខ្លួន កាលពីវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុច ក្រោយអគារប៉ារ៉ាមិក ភូមិក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលកាពារព្រំដែនបឹងសាគូ បានថ្លែងថា ការចាប់ខ្លួនជនជាតិថៃទាំងបីនាក់គឺធ្វើឡើងខណៈពេលដែលពួកគេកំពុងព្យាយាមឆ្លងដែនខុសច្បាប់។
យោងការសួរនាំស្ត្រីទាំងបីនាក់បានប្រាប់ថា មានមេខ្យល់ខ្មែរថៃ ជាអ្នកសម្រប សម្រួលក្នុងការរត់ផ្លូវ ពេលនេះមុខសញ្ញាមេខ្យល់បានកំពុងរត់គេចខ្លួន។
ស្ត្រីជនជាតិថៃទាំងបីមាន ឈ្មោះ ដូចខាងក្រោម
១-ឈ្មោះ Suphatta Nakmanee អាយុ២៥ឆ្នាំ
២-ឈ្មោះ Wilaiwan Aphisermsakun អាយុ២២ឆ្នាំ ៣-ឈ្មោះ Kanatsanan Promjuntuek អាយុ៣៩ឆ្នាំ ពួកគេទាំង៣នាក់រស់នៅខេត្តស្រះកែវ។
បច្ចុប្បន្នក្រោយសួរនាំស្ត្រីជនជាតិថៃទាំង០៣ នាក់ ត្រូវបានបញ្ជូនទៅខាងនគរបាល អន្តោ ប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធី៕