លោក ពេជ្រ ស្រស់៖ប្រតិកម្មនិងការនិពន្ធបទចំរៀង ក្រោមចំណងជើងថា «បើប្រពន្ធមានប្រុសវិញប្តីមានអារម្មណ៍បែបណា»
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើការប្រតិកម្មការចេញនូវបទចម្រៀង មួយបទ ក្រោមចំណងជើងថា «បើប្រពន្ធមានប្រុសវិញប្តីមានអារម្មណ៍បែបណា» ដោយលោកថា អ្នកនិពន្ធ បទនេះមកគឺចង់ឲ្យស្រ្តីខ្មែរ ដូចពួកអាគាំងហើយ បាត់អស់តម្លៃរបស់ស្រ្តីខ្មែរ បើអ្នកនិពន្ធចេះហួស ក្រិតស្រ្តី ខ្មែរបែបនេះនោះ។
តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក លោក ពេជ្រ ស្រស់ បាន សរសេរយ៉ាងដូច្នេះថា «អាចមេបាកាច់កបំបាក់ខាងស្រី🤣 ឱអ្នកនិពន្ធអើយ អើយអ្នកនិពន្ធ ខ្ញុំទទួលស្គាល់ថាសិទ្ធិស្មើគ្នា ប៉ុន្តែអ្នកត្រូវដឹងថាតម្លៃរបស់ស្រ្តី ស្ថិតលើមាយាទ មិនមែនទាមទារឲ្យ ស្មើបុរស គ្រប់រឿងនោះទេ ហើយក៏គ្មានពាក្យថាស្រីព្រានបុរសដែរ មានតែពាក្យប្រុសព្រាននារី បើស្រ្តីខ្មែរចង់ទាមទារសិទ្ធិស្មើបុរសរឿង ប្រុសឈ្មោល ស្រីញីនេះ ដូច្នេះក៏ល្មមដល់ពេល អនុវត្តច្បាប់នារី រំលោភលើផ្លូវភេទបុរសដែរហើយ ពីព្រោះមានច្រើនគួរសមដែរ ការ រំលោភសេពសន្ថវ: ផ្តើមចេញពីនារីផងដែរ ដោយស្លៀក ខ្លីឬបង្កលក្ខណ:ឲ្យបុរស មានអារម្មណ៍ រួមភេទជាដើម។ បើខ្ញុំចាំមិនភ្លេចទេនោះ គឺមានច្បាប់ហើយ ប៉ុន្តែមិនទាន់ អនុវត្តទេ លើករណីរំលោភផ្លូវភេទបុរសនេះ។ អ្នកនិពន្ធ បទនេះមកគឺចង់ឲ្យស្រ្តីខ្មែរ ដូចពួកអាគាំងហើយ 🤦♂️🤦♂️ បាត់អស់តម្លៃរបស់ស្រ្តីខ្មែរ បើអ្នកនិពន្ធចេះហួស ក្រិតស្រ្តី ខ្មែរបែបនេះនោះ។ សុំអស់យោបល់៕