Euro 2020៖ អ៊ីតាលីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយទម្លាក់អេស្ប៉ាញដោយបាល់ប៉េណាល់ទី
Federico Chiesa រកបានគ្រាប់បាល់បញ្ចូលទីនាំមុខឲ្យអ៊ីតាលីនៅនាទី៦០ ហើយ Alvaro Morata តាមស្មើសម្រាប់អេស្ប៉ាញនៅនាទី៨០។ ការប្រកួតអស់១២០នាទី លទ្ធផលស្មើ ១-១ ដែលនាំឲ្យអាជ្ញាកណ្តាលអាល្លឺម៉ង់ Felix Brych សម្រេចការការទាត់១១ម៉ែត្រទៅវិញទៅមក។
ការទាត់ប៉េណាល់ទីដំបូងរបស់ខ្សែបម្រើអ៊ីតាលី Manuel Locatelli ត្រូវបានសង្គ្រោះដោយអ្នកចាំទីអេស្ប៉ាញ Unai Simon ប៉ុន្តែក្រោយមកខ្សែបម្រើអេស្ប៉ាញ Dani Olmo ក៏បានស៊ុតខុសគោលដៅផងដែរ។ បន្តបន្ទាប់ទៀត អ៊ីតាលីធ្វើបានសម្រេច៤គ្រាប់ ដោយ Andrea Belotti, Leonardo Bonucci, Federico Bernadeschi និងចុងក្រោយ Jorginho។ ២គ្រាប់របស់អេស្ប៉ាញរកបានដោយ Gerard Moreno និង Thiago Alcantara ខណៈការទាត់របស់ Alvaro Morata ត្រូវបានសង្គ្រោះដោយអ្នកចាំទីអ៊ីតាលី Gianluigi Donnarumma។