រាជរដ្ឋាភិបាលកម្ពុជានឹងបន្តបង់ថ្លៃសិក្សា សម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជា៦រូប ក្រោយអាមេរិកផ្តាច់អាហារូករណ៍

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាស​ព័ត៌​មាន​មួយ ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តបង់ថ្លៃសិក្សារហូតដល់ទីបញ្ចប់ សម្រាប់សិស្សបណ្ឌិតសភា យោធាកម្ពុជាទាំង៦រូប ដែលត្រូវសហរដ្ឋអាមេរិកផ្តាច់អាហារូករណ៍។

ក្នុងសេចក្ដីប្រកាសព័ត៌មាននេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកការផ្តាច់អាហារូករណ៍ ចំពោះនិស្សិត ខ្មែរ៦នាក់ គឺជាសម្រេចជាឯកតោភាគីរបស់សហរដ្ឋអាមេរិក ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា​ក្រសួង​ការពារ​ជាតិ​ បាន រៀបចំចំណាត់ការបន្ទាន់ និងចាំបាច់ពាក់ព័ន្ធនឹងការសិក្សា របស់សិស្សបណ្ឌិតសភាយោធាកម្ពុជា ចំនួន៦រូប ដែលកំពុង សិក្សានៅតាមបណ្តាសាលាបណ្ឌិតសភាយោធា របស់សហរដ្ឋអាមេរិកតែម្តង។

សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានសរសេរបញ្ជក់ថា «ដោយមើលឃើញអំពីការ លំបាករបស់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំងអស់ ដែលបណ្តាលមកពីការបញ្ឈប់នូវកាតព្វកិច្ច នៃការបង់ថ្លៃសិក្សា ពីសំណាក់ ភាគីអាមេរិក និង នៅក្នុងស្មារតីទទួលខុសត្រូវចំពោះអនាគត និងផលប្រយោជន៍របស់សិស្សបណ្ឌិតសភា យោធាកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងទទួលបន្តបង់ថ្លៃសិក្សាសម្រាប់ សិស្សបណ្ឌិតសភាយោធា កម្ពុជាទាំង៦រូប រហូតដល់បញ្ចប់ការសិក្សារបស់ខ្លួនជាស្ថាពរ។ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងទំនាក់ ទំនងជាមួយស្ថាប័នពាក់ព័ន្ធរបស់ សហរដ្ឋអាមេរិក នៅក្នុងចំណាត់ការនេះ»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds