ឯកឧត្ដម ពេជ្រ ស្រស់៖ សុខទុក្ខរបស់ពលរដ្ឋ គឺជាសុខទុក្ខរបស់ខ្ញុំផ្ទាល់!
(ភ្នំពេញ)៖ ប្រមុខគណបក្សយុវជនកម្ពុជា ឯកឧត្ដម ពេជ្រ ស្រស់ បានថ្លែងថា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ ឯកឧត្ដមផ្ទាល់ ទោះបីជាពួកគាត់មិនមែន ជាសាច់ឈាមរបស់ឯកឧត្ដមក៏ដោយ។
ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរនៅលើគណនីហ្វេសប៊ុកថា «សុខទុក្ខញាតិមិត្ត ជិត ឆ្ងាយ និងសុខទុក្ខមិត្តរួមការងារព្រមទាំងសុខទុក្ខរបស់ពលរដ្ឋ គឺជាសុខទុក្ខរបស់ខ្ញុំផ្ទាល់ ធ្វើជាមេគេប្រៀបបានជាឪពុកគេអញ្ចឹងដែរ បើមានកូនចៅណាមួយឈឺឬមានបញ្ហាអ្វីមួយហើយ គឺខ្ញុំមិនដែលនៅសុខទាល់តែសោះ បើទោះបីជាពួកគេមិនមែនជាសាច់ ឈាមរបស់ខ្ញុំក៏ដោយចុះ។ ការជួយសង្រ្គោះគ្នាគឺជាមង្គលដ៏ប្រសើរក្រៃ»។
សូមជម្រាបថា កន្លងមកឯកឧត្ដម ពេជ្រ ស្រស់ តែងតែឈឺឆ្អាលបញ្ហាសុខទុក្ខ របស់ប្រជាពលរដ្ឋ និងសហការីរបស់ឯកឧត្ដម ជាពិសេសពាក់ព័ន្ធនឹងបញ្ហាជំលោះដីធ្លី ដែលប្រជាពលរដ្ឋបានស្នើសុំអន្តរាគមន៍ ក្នុងនាមឯកឧត្ដម ពេជ្រ ស្រស់ ជាសមាជិក ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់៕