ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើតគណបក្សបេះដូងជាតិ ប៉ុន្តែត្រូវស្នើសុំចុះបញ្ជីស្របតាមច្បាប់ ស្ដីពី គណបក្សនយោបាយ

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើត គណបក្សបេះដូងជាតិ ដែលសរសេរជាអក្សរកាត់ «គ.ប.ជ» ដោយមានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កា ត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

យ៉ាងណាក៏ដោយ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ ក្នុងឋានៈជានីតិបុគ្គល នៅក្នុង រយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សបេះដូងជាតិ ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះ បញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្ដីពីគណ បក្សនយោបាយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds