សមាគម(CCA)សម្រេចតែងតាំង លោក អន បូរ៉ា ជាប្រធានគណៈកម្មាការគាំទ្រការផលិតក្នុងស្រុក នៃសមាគមអ្នកប្រឹក្សាយោបល់ CCA
(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសជាផ្លូវការរបស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA)នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ លោកបណ្ឌិត តេង ប៊ុនថុន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមCCAបានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មាការគណៈកម្មាការគាំទ្រការផលិតក្នុងស្រុកនៃសមាគមអ្នកប្រឹក្សាយោបល់ CCA នេះបើយោងតាមសេចក្ដីសម្រេចលេខៈ០៤៤/២១ សរគ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ។
បើយោងតាមសេចក្ដីមស្រេចរបស់សមាគមCCA បានសម្រេចតែងតាំងលោក អន បូរ៉ា អនុប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមCCA តែងតាំងជាប្រធាន គណៈកម្មាការគាំទ្រការផលិតក្នុងស្រុកនៃសមាគមអ្នកប្រឹក្សាយោបល់(CCA) ដែលធ្វើការដឹកនាំអនុប្រធានចំនួន០៤រូបនិង៦ការិយាល័យ។
សូមជម្រាបជូនថា គោលបំណងនៃការបង្កើតគណៈកម្មការគាំទ្រការផលិតក្នុងស្រុក មានភារកិច្ចដូចខាងក្រោម៖
-ចូលរួមសហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ លើលកម្ពស់ និងទប់ស្កាត់គ្រឿងសម្អាងក្លែងក្លាយដែលកំពុងបំផ្លាញសុខភាពអ្នកប្រើប្រាស់។
-គាំទ្រផលិតផលដែលនាំចូលដោយមានការចុះបញ្ជីត្រឹមត្រូវនិងទទួលស្គាល់គ្រប់ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា។
-រកទីផ្សារតាំងពិព័ណ៌និងបង្កើតទីផ្សារសម្រាប់ដាក់តាំងលក់ផលិតផលគ្រឿងសម្អាងទាំងក្រុងនិងក្រៅស្រុក។
-ជួយគាំពារនិងលើកកម្ពស់ដល់ពាណិជ្ជករដែលម្ចាស់ផលិតផលគ្រឿងសម្អាងក្នុងស្រុកឲ្យមានការទទួលស្គាល់ជាផ្លូវការពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលជាសក្ដានុពល ឆ្ពោះទៅរកការប្រកួតប្រជែងផលិតផលគ្រឿងសម្អាង កម្ពុជានៅលើទីផ្សារអន្តរជាតិ។
គណៈកម្មការគាំទ្រការផលិតក្នុងស្រុកនៃសមាគមCCA មានសិទ្ធិប្រើប្រាស់ទម្រង់លិខិតរដ្ឋបាលសមាគមCCA និងត្រាសមាគមក្នុងកិច្ចការរដ្ឋបាលរបស់សមាគម៕